យ៉ូប 26:8-12 Khmer Standard Version (KHSV)

8. ព្រះ‌អង្គ​បង្ខាំង​ទឹក​ទុក​នៅ​ក្នុង​ពពកតែ​ពពក​មិន​ធ្លាយ ដោយ‌សារ​ទម្ងន់​ទឹក​ឡើយ។

9. ព្រះ‌អង្គ​លាត​ត្រដាង​ពពកបាំង​បល្ល័ង្ក​របស់​ព្រះ‌អង្គ។

10. ព្រះ‌អង្គ​គូស​រង្វង់​មួយ​នៅ​លើ​ផ្ទៃ​ទឹកត្រង់​ព្រំ‌ប្រទល់​រវាង​ពន្លឺ និង​ងងឹត។

11. សសរ​របស់​មេឃ​រញ្ជួយ និង​ភ័យ​តក់‌ស្លុតនៅ​ពេល​ឮ​ព្រះ‌អង្គ​ស្រែក​គំរាម។

12. ព្រះ‌អង្គ​បង្ក្រាប​សមុទ្រដោយ‌សារ​ព្រះ‌ចេស្ដា​របស់​ព្រះ‌អង្គ។ព្រះ‌អង្គ​កម្ទេច​សត្វ​ដ៏​សំបើម​នៅ​ក្នុង​សមុទ្រដោយ‌សារ​ព្រះ‌តម្រិះ​របស់​ព្រះ‌អង្គ។

យ៉ូប 26