យ៉ូប 26:11-14 Khmer Standard Version (KHSV)

11. សសរ​របស់​មេឃ​រញ្ជួយ និង​ភ័យ​តក់‌ស្លុតនៅ​ពេល​ឮ​ព្រះ‌អង្គ​ស្រែក​គំរាម។

12. ព្រះ‌អង្គ​បង្ក្រាប​សមុទ្រដោយ‌សារ​ព្រះ‌ចេស្ដា​របស់​ព្រះ‌អង្គ។ព្រះ‌អង្គ​កម្ទេច​សត្វ​ដ៏​សំបើម​នៅ​ក្នុង​សមុទ្រដោយ‌សារ​ព្រះ‌តម្រិះ​របស់​ព្រះ‌អង្គ។

13. ព្រះ‌អង្គ​ធ្វើ​ឲ្យ​ផ្ទៃ​មេឃ​ប្រែ​ជា​ស្រឡះដោយ‌សារ​ខ្យល់​ដង្ហើម​របស់​ព្រះ‌អង្គព្រះ‌អង្គ​ចាក់​ទម្លុះ​ពស់​ដែល​កំពុង​តែ​គេច​ខ្លួនដោយ‌សារ​ព្រះ‌ហស្ដ​របស់​ព្រះ‌អង្គ។

14. នេះ​គ្រាន់​តែ​ជា​ស្នា​ព្រះ‌ហស្ដ​ដ៏​តូច​របស់​ព្រះ‌អង្គហើយ​យើង​ក៏​បាន​ឮ​តែ​បន្តិច‌បន្តួច​ប៉ុណ្ណោះចំណែក​ឯ​ឫទ្ធា‌នុភាព​ដ៏​ខ្លាំង​ក្លា​របស់​ព្រះ‌អង្គ​វិញតើ​នរណា​អាច​ស្វែង​យល់​បាន?»។

យ៉ូប 26