1. លោកយ៉ូបឆ្លើយវិញថា៖
2. «លោកប៉ិនប្រសប់ជួយអ្នកដែលគ្មានកម្លាំងមែន!លោកប៉ិនប្រសប់ជួយស្រោចស្រង់មនុស្សទន់ខ្សោយ!
3. លោកក៏ប៉ិនប្រសប់ជួយយោបល់អ្នកដែលគ្មានប្រាជ្ញាដែរ!លោកពូកែណែនាំគេឲ្យចេះរិះគិតណាស់!
4. តើលោកថ្លែងសេចក្ដីទាំងនេះប្រាប់នរណា?នរណាបណ្ដាលចិត្តលោកឲ្យថ្លែងដូច្នេះ?
5. អស់អ្នកដែលស្លាប់ទៅហើយនាំគ្នាញ័ររន្ធត់នៅពីក្រោមសមុទ្រនិងក្រោមអ្វីៗដែលរស់នៅក្នុងសមុទ្រ។
6. ស្ថានមច្ចុរាជមិនលាក់កំបាំងចំពោះព្រះភ័ក្ត្ររបស់ព្រះអង្គឡើយព្រះអង្គមើលធ្លុះដល់រណ្ដៅនៃសេចក្ដីវិនាស។
7. ព្រះអង្គលាតត្រដាងទិសឧត្ដរនៅលើអាកាសព្រះអង្គព្យួរផែនដីនៅលើលំហ។
8. ព្រះអង្គបង្ខាំងទឹកទុកនៅក្នុងពពកតែពពកមិនធ្លាយ ដោយសារទម្ងន់ទឹកឡើយ។
9. ព្រះអង្គលាតត្រដាងពពកបាំងបល្ល័ង្ករបស់ព្រះអង្គ។
10. ព្រះអង្គគូសរង្វង់មួយនៅលើផ្ទៃទឹកត្រង់ព្រំប្រទល់រវាងពន្លឺ និងងងឹត។
11. សសររបស់មេឃរញ្ជួយ និងភ័យតក់ស្លុតនៅពេលឮព្រះអង្គស្រែកគំរាម។
12. ព្រះអង្គបង្ក្រាបសមុទ្រដោយសារព្រះចេស្ដារបស់ព្រះអង្គ។ព្រះអង្គកម្ទេចសត្វដ៏សំបើមនៅក្នុងសមុទ្រដោយសារព្រះតម្រិះរបស់ព្រះអង្គ។
13. ព្រះអង្គធ្វើឲ្យផ្ទៃមេឃប្រែជាស្រឡះដោយសារខ្យល់ដង្ហើមរបស់ព្រះអង្គព្រះអង្គចាក់ទម្លុះពស់ដែលកំពុងតែគេចខ្លួនដោយសារព្រះហស្ដរបស់ព្រះអង្គ។