7. នៅពេលយប់ ពួកគេដេកខ្លួនទទេគ្មានសម្លៀកបំពាក់គ្មានភួយដណ្ដប់នៅពេលរងា។
8. រូបកាយរបស់ពួកគេទទឹកជោកទៅដោយភ្លៀងដែលធ្លាក់នៅតាមភ្នំហើយពួកគេគ្មានអ្វីជាជម្រកក្រៅពីដេកឱបផ្ទាំងថ្មនោះឡើយ។
9. មានអ្នកខ្លះទៀត ចាប់កូនក្មេងកំព្រាផ្ដាច់ចេញពីដោះម្ដាយហើយយកកូនរបស់ជនក្រីក្រទុកជារបស់បញ្ចាំ។
10. ជនក្រីក្រទាំងនោះដើរខ្លួនទទេគ្មានសម្លៀកបំពាក់បិទបាំងកាយហើយត្រូវគេបង្ខំឲ្យលីស្រូវតែគ្មានអ្វីបរិភោគ។
11. ពួកគេចំរាញ់ប្រេងអូលីវនិងបញ្ជាន់ផ្លែទំពាំងបាយជូរឲ្យអ្នកដទៃតែខ្លួនឯងផ្ទាល់គ្មានអ្វីផឹក។
12. អ្នករបួស និងអ្នកជិតស្លាប់នាំគ្នាថ្ងូរស្រែកអង្វរព្រះជាម្ចាស់ពីទីក្រុងប៉ុន្តែ ព្រះអង្គធ្វើព្រងើយមិនដាក់ទោសអ្នកដែលប្រព្រឹត្តអំពើដ៏អាក្រក់ទាំងនេះឡើយ។
13. មានអ្នកខ្លះទៀតបះបោរប្រឆាំងនឹងពន្លឺពួកគេមិនស្គាល់ផ្លូវរបស់ពន្លឺទេហើយក៏មិនដើរនៅក្នុងមាគ៌ានៃពន្លឺដែរ។
14. ឃាតកក្រោកឡើងពីព្រលឹមគេសម្លាប់ជនក្រីក្រ និងជនទុគ៌តនៅពេលយប់ គេធ្វើជាចោរប្លន់។
15. មនុស្សផិតក្បត់រង់ចាំមើលពេលថ្ងៃលិចពួកគេយកក្រណាត់បិទមុខកុំឲ្យនរណាមើលស្គាល់។
16. នៅពេលងងឹត ពួកគេចូលប្លន់ផ្ទះនានានៅពេលថ្ងៃ ពួកគេលាក់ខ្លួនគឺពួកគេមិនស្គាល់ពន្លឺសោះឡើយ។
17. ពួកគេខ្លាចពន្លឺនៅពេលព្រឹក ដូចខ្លាចមច្ចុរាជហើយចូលចិត្តតែភាពងងឹតអន្ធការ។
18. អស់លោកពោលថា “មនុស្សអាក្រក់មុខជាត្រូវទឹកហូរនាំយកបាត់ទៅដីជាចំណែកមត៌ករបស់គេទទួលបណ្ដាសាហើយគេមិនចូលទៅក្នុងចម្ការទំពាំងបាយជូរទៀតទេ។