14. ឃាតកក្រោកឡើងពីព្រលឹមគេសម្លាប់ជនក្រីក្រ និងជនទុគ៌តនៅពេលយប់ គេធ្វើជាចោរប្លន់។
15. មនុស្សផិតក្បត់រង់ចាំមើលពេលថ្ងៃលិចពួកគេយកក្រណាត់បិទមុខកុំឲ្យនរណាមើលស្គាល់។
16. នៅពេលងងឹត ពួកគេចូលប្លន់ផ្ទះនានានៅពេលថ្ងៃ ពួកគេលាក់ខ្លួនគឺពួកគេមិនស្គាល់ពន្លឺសោះឡើយ។
17. ពួកគេខ្លាចពន្លឺនៅពេលព្រឹក ដូចខ្លាចមច្ចុរាជហើយចូលចិត្តតែភាពងងឹតអន្ធការ។
18. អស់លោកពោលថា “មនុស្សអាក្រក់មុខជាត្រូវទឹកហូរនាំយកបាត់ទៅដីជាចំណែកមត៌ករបស់គេទទួលបណ្ដាសាហើយគេមិនចូលទៅក្នុងចម្ការទំពាំងបាយជូរទៀតទេ។
19. ការរាំងស្ងួត និងកម្ដៅធ្វើឲ្យទឹកកករលាយយ៉ាងណាស្ថានមនុស្សស្លាប់ក៏នឹងធ្វើឲ្យមនុស្សបាបរលាយសូន្យយ៉ាងនោះដែរ។
20. ម្ដាយបង្កើតរបស់គេនឹងភ្លេចគេដង្កូវនឹងស៊ីសពគេ ទុកជាអាហារយ៉ាងឆ្ងាញ់គ្មាននរណានឹកដល់គេទៀតទេ។អំពើអាក្រក់នឹងត្រូវគេកាប់រំលំដូចដើមឈើ!”។
21. ពួកគេធ្វើបាបស្ត្រីអារហើយគ្មានចិត្តមេត្តាដល់ស្ត្រីមេម៉ាយទេ។
22. ប៉ុន្តែ ព្រះជាម្ចាស់ប្រកបដោយព្រះចេស្ដាដកមនុស្សមានអំណាចចេញពេលព្រះអង្គក្រោកឡើង ពួកគេគ្មានសង្ឃឹមថានឹងរស់តទៅទៀតបានឡើយ។
23. ព្រះអង្គបណ្ដោយឲ្យពួកគេស្មានថាខ្លួនរស់នៅយ៉ាងសុខសាន្តប៉ុន្តែ ព្រះអង្គទតមើលអំពើដែលពួកគេប្រព្រឹត្តជានិច្ច។
24. ពួកគេបានថ្កើងឡើងតែមួយភ្លែតរួចហើយវិនាសបាត់ទៅពួកគេដូចជាផ្កាដែលធ្លាក់ចុះពីទងហើយស្លោកអស់ទៅនិងដូចកួរស្រូវដែលគេផ្ដាច់ចេញពីដើម។