យ៉ូប 24:1-12 Khmer Standard Version (KHSV)

1. ហេតុ​អ្វី​បាន​ជា​ព្រះ​ដ៏​មាន​ឫទ្ធា‌នុភាព​ខ្ពង់‌ខ្ពស់​បំផុតមិន​កំណត់​ពេល​សម្រាប់​វិនិច្ឆ័យ​ទោស​មនុស្សហេតុ​អ្វី​បាន​ជា​អស់​អ្នក​ដែល​ស្គាល់​ព្រះ‌អង្គមិន​ឃើញ​ព្រះ‌អង្គ​រក​យុត្តិធម៌​ឲ្យ?

2. មនុស្ស​តែងតែ​លួច​បង្ខិត​បង្គោល​របងគេ​លួច​សត្វ​របស់​អ្នក​ដទៃ​យក​ទៅ​ទុកក្នុង​ក្រោល​របស់​ខ្លួន។

3. គេ​ជំរិត​យក​លា​របស់​ក្មេង​កំព្រាគេ​រឹប​អូស​យក​គោ​របស់​ស្ត្រី​មេម៉ាយទុក​ជា​របស់​បញ្ចាំ។

4. គេ​ដេញ​ជន​ក្រីក្រ​ឲ្យ​ចេញ​ពី​ផ្លូវហើយ​បង្ខំ​ជន​ទុគ៌ត​នៅ​ក្នុង​ស្រុកឲ្យ​រត់​ពួន​ទាំង​អស់​គ្នា។

5. ជន​ក្រីក្រ​ទាំង​នោះ​ចេញ​ទៅ​រក​អាហារមក​ចិញ្ចឹម​កូន​ចៅ​របស់​ខ្លួនដូច​សត្វ​លា​ព្រៃ នៅ​វាល​រហោ‌ស្ថាន។

6. ពួក​គេ​ទៅ​រើស​កួរ​ស្រូវ​ដែល​ជ្រុះ​នៅ​តាម​ស្រែនិង​បេះ​ផ្លែ​ទំពាំង‌បាយជូរ​ដែល​នៅ​សេស‌សល់ក្នុង​ចម្ការ​របស់​មនុស្ស​អាក្រក់។

7. នៅ​ពេល​យប់ ពួក​គេ​ដេក​ខ្លួន​ទទេគ្មាន​សម្លៀក‌បំពាក់គ្មាន​ភួយ​ដណ្ដប់​នៅ​ពេល​រងា។

8. រូប​កាយ​របស់​ពួក​គេ​ទទឹក​ជោក​ទៅ​ដោយភ្លៀង​ដែល​ធ្លាក់​នៅ​តាម​ភ្នំហើយ​ពួក​គេ​គ្មាន​អ្វី​ជា​ជម្រកក្រៅ​ពី​ដេក​ឱប​ផ្ទាំង​ថ្ម​នោះ​ឡើយ។

9. មាន​អ្នក​ខ្លះ​ទៀត ចាប់​កូន​ក្មេង​កំព្រាផ្ដាច់​ចេញ​ពី​ដោះ​ម្ដាយហើយ​យក​កូន​របស់​ជន​ក្រីក្រទុក​ជា​របស់​បញ្ចាំ។

10. ជន​ក្រីក្រ​ទាំង​នោះ​ដើរ​ខ្លួន​ទទេគ្មាន​សម្លៀក‌បំពាក់​បិទ‌បាំង​កាយហើយ​ត្រូវ​គេ​បង្ខំ​ឲ្យ​លី​ស្រូវតែ​គ្មាន​អ្វី​បរិភោគ។

11. ពួក​គេ​ចំរាញ់​ប្រេង​អូលីវនិង​បញ្ជាន់​ផ្លែ​ទំពាំង‌បាយជូរ​ឲ្យ​អ្នក​ដទៃតែ​ខ្លួន​ឯង​ផ្ទាល់​គ្មាន​អ្វី​ផឹក។

12. អ្នក​របួស និង​អ្នក​ជិត​ស្លាប់​នាំ​គ្នា​ថ្ងូរស្រែក​អង្វរ​ព្រះ‌ជាម្ចាស់​ពី​ទីក្រុងប៉ុន្តែ ព្រះ‌អង្គ​ធ្វើ​ព្រងើយមិន​ដាក់​ទោស​អ្នកដែល​ប្រព្រឹត្ត​អំពើ​ដ៏​អាក្រក់​ទាំង​នេះ​ឡើយ។

យ៉ូប 24