8. ប្រសិនបើខ្ញុំទៅទិសខាងកើតព្រះអង្គមិនគង់នៅទីនោះទេប្រសិនខ្ញុំទៅទិសខាងលិចក៏មិនឃើញព្រះអង្គនៅទីនោះដែរ។
9. តើព្រះអង្គរវល់នៅទិសខាងជើងឬបានជាខ្ញុំមិនអាចឃើញព្រះអង្គ?ឬមួយព្រះអង្គពួននៅទិសខាងត្បូងហើយខ្ញុំមិនអាចឃើញព្រះអង្គ។
10. ព្រះជាម្ចាស់ជ្រាបច្បាស់នូវមាគ៌ាដែលខ្ញុំដើរប្រសិនបើព្រះអង្គល្បងលមើលខ្ញុំព្រះអង្គមុខជាឃើញថាខ្ញុំប្រៀបបាននឹងមាសសុទ្ធ។
11. ខ្ញុំដើរតាមគន្លងរបស់ព្រះអង្គខ្ញុំនៅជាប់នឹងមាគ៌ារបស់ព្រះអង្គជានិច្ចឥតងាកចេញឡើយ។
12. ខ្ញុំប្រព្រឹត្តតាមសេចក្ដីដែលព្រះអង្គបង្គាប់ខ្ញុំសុខចិត្តធ្វើតាមបទបញ្ជារបស់ព្រះអង្គគឺមិនធ្វើតាមចិត្តរបស់ខ្ញុំឡើយ។
13. ប្រសិនបើព្រះអង្គសម្រេចធ្វើការអ្វីមួយគ្មាននរណាអាចផ្លាស់ប្ដូរគំនិតរបស់ព្រះអង្គបានទេព្រះអង្គចង់ធ្វើអ្វីមួយ ព្រះអង្គធ្វើការនោះ។
14. ព្រះអង្គវិនិច្ឆ័យទោសខ្ញុំយ៉ាងណាព្រះអង្គនឹងដាក់ទោសខ្ញុំយ៉ាងនោះហើយនៅមានការវិនិច្ឆ័យជាច្រើនទៀតដែលព្រះអង្គគ្រោងទុកដែរ។
15. ហេតុនេះហើយបានជាខ្ញុំភ័យតក់ស្លុតនៅចំពោះព្រះភ័ក្ត្ររបស់ព្រះអង្គពេលណាខ្ញុំរិះគិតដូច្នេះខ្ញុំភ័យខ្លាចព្រះអង្គកាន់តែខ្លាំងឡើងៗ។
16. ព្រះអង្គបានបំបាក់ទឹកចិត្តក្លាហានរបស់ខ្ញុំព្រះដ៏មានឫទ្ធានុភាពខ្ពង់ខ្ពស់បំផុតធ្វើឲ្យខ្ញុំភ័យតក់ស្លុតជាខ្លាំង។
17. ទោះបីសេចក្ដីងងឹតនៅជុំវិញខ្ញុំទោះបីភាពអន្ធការគ្របបាំងលើខ្ញុំក៏ខ្ញុំមិននៅស្ងៀមដែរ។