12. ព្រះជាម្ចាស់គង់នៅស្ថានដ៏ខ្ពស់បំផុតសូមមើលទៅផ្កាយមើល៍ តើខ្ពស់យ៉ាងណា!
13. លោកបែរជាពោលថា“តើព្រះជាម្ចាស់ជ្រាបអ្វីខ្លះតើព្រះអង្គទតពពកដ៏ងងឹតធ្លុះដែរឬ?
14. ពេលព្រះអង្គយាងព័ទ្ធជុំវិញចក្រវាលមានពពកដ៏ក្រាស់បាំងព្រះអង្គមិនឲ្យមើលឃើញអ្វីទាំងអស់”។
15. ហេតុអ្វីបានជាលោកចូលចិត្តដើរតាមផ្លូវចាស់ជាផ្លូវដែលមនុស្សទុច្ចរិតធ្លាប់ដើរដូច្នេះ?
16. អ្នកទាំងនោះអន្តរាយមុនពេលកំណត់ទឹកជន់ហូរនាំយកគ្រឹះរបស់គេបាត់ទៅ។
17. ពួកគេទូលព្រះជាម្ចាស់ថា“សូមយាងចេញឆ្ងាយពីយើងខ្ញុំទៅ!ព្រះដ៏មានឫទ្ធានុភាពខ្ពង់ខ្ពស់បំផុតមិនអាចធ្វើអ្វីយើងខ្ញុំបានឡើយ”។
18. ក៏ប៉ុន្តែ គឺព្រះអង្គហើយដែលប្រទានឲ្យពួកគេមានទ្រព្យសម្បត្តិពេញផ្ទះ។ខ្ញុំមិនអាចទទួលយកដំបូន្មានរបស់មនុស្សអាក្រក់បានទេ។
19. មនុស្សសុចរិត និងមនុស្សស្លូតត្រង់ឃើញមនុស្សអាក្រក់វិនាសគេនាំគ្នាសប្បាយរីករាយនិងសើចចំអកឲ្យថា:
20. “អ្នកដែលធ្លាប់តែប្រឆាំងនឹងពួកយើងវិនាសសូន្យបាត់ទៅហើយអ្វីៗដែលគេរកបានក៏ត្រូវភ្លើងឆេះអស់ដែរ”។
21. ដូច្នេះ សូមចុះសំរុងជាមួយព្រះជាម្ចាស់ទៅកុំចាត់ទុកព្រះអង្គជាបច្ចាមិត្តទៀតឡើយនោះព្រះអង្គនឹងប្រទានពរលោក។
22. សូមទទួលយកដំបូន្មានរបស់ព្រះអង្គហើយរក្សាព្រះបន្ទូលព្រះអង្គទុកនៅក្នុងចិត្ត។
23. ប្រសិនបើលោកវិលមករកព្រះដ៏មានឫទ្ធានុភាពដ៏ខ្ពង់ខ្ពស់បំផុតនោះព្រះអង្គនឹងលើកលោកឡើងវិញ។សូមដកអំពើទុច្ចរិតចេញឆ្ងាយពីទីលំនៅរបស់លោក។
24. សូមយកដុំមាសរបស់លោកទៅបោះចោលក្នុងធូលីដីសូមយកមាសដ៏ល្អបំផុតទៅបោះចោលក្នុងចំណោមដុំថ្មនៅតាមទឹកជ្រោះ
25. នោះព្រះដ៏មានឫទ្ធានុភាពដ៏ខ្ពង់ខ្ពស់បំផុតនឹងទៅជាដុំមាស និងគំនរប្រាក់របស់លោក។
26. ព្រះដ៏មានឫទ្ធានុភាពដ៏ខ្ពង់ខ្ពស់បំផុតនឹងប្រទានឲ្យលោកមានអំណរសប្បាយហើយលោកងើបមុខសម្លឹងទៅរកព្រះអង្គ។
27. ពេលលោកទូលអង្វរព្រះអង្គព្រះអង្គនឹងឆ្លើយតបមកលោកវិញហើយលោកនឹងថ្វាយតង្វាយតាមពាក្យដែលលោកបន់។
28. ពេលលោកសម្រេចចិត្តធ្វើការអ្វីមួយការនោះនឹងកើតជារូបរាងឡើងផ្លូវដែលលោកដើរ តែងតែមានពន្លឺជានិច្ច។
29. ព្រះជាម្ចាស់ទម្លាក់មនុស្សមានអំនួតតែព្រះអង្គសង្គ្រោះមនុស្សទន់ទាប។
30. សូម្បីតែមនុស្សមានទោសក៏ព្រះអង្គរំដោះដែរដូច្នេះ ព្រះអង្គនឹងរំដោះលោកតាមអំពើដ៏បរិសុទ្ធដែលលោកប្រព្រឹត្ត»។