18. ពួកគេប្រៀបដូចជាចំបើងប៉ើងតាមខ្យល់និងដូចអង្កាមដែលត្រូវខ្យល់ផាត់បាត់ទៅ។
19. អស់លោកពោលថា“ព្រះជាម្ចាស់នឹងដាក់ទោសកូនចៅព្រោះតែអំពើអាក្រក់ដែលឪពុកប្រព្រឹត្ត”ក៏ប៉ុន្តែ សូមព្រះអង្គដាក់ទោសមនុស្សអាក្រក់វិញ ដើម្បីឲ្យគេដឹងខ្លួន។
20. សូមឲ្យគេឃើញទុក្ខវេទនារបស់ខ្លួនគឺសូមឲ្យខ្លួនគេផ្ទាល់រងនូវព្រះពិរោធរបស់ព្រះដ៏មានឫទ្ធានុភាពខ្ពង់ខ្ពស់បំផុត។
21. កាលណាចំនួនខែដែលគេត្រូវរស់ឈានដល់ទីបញ្ចប់ហើយគេមិនអាចអំពល់ពីអនាគតនៃក្រុមគ្រួសាររបស់ខ្លួនបានទេ។
22. គ្មាននរណាអាចបង្រៀនព្រះជាម្ចាស់ឲ្យចេះដឹងបានឡើយដ្បិតសូម្បីតែអស់អ្នកដែលនៅស្ថានដ៏ខ្ពស់ក៏ស្ថិតនៅក្រោមការគ្រប់គ្រងរបស់ព្រះអង្គដែរ។
23. អ្នកខ្លះស្លាប់ ក្រោយពីបានរស់នៅយ៉ាងស្រណុកហើយស្គាល់តែសេចក្ដីសុខសាន្ត ឥតទុក្ខកង្វល់
24. សាច់ឈាមនៅស្រស់ល្អ កម្លាំងនៅរឹងប៉ឹង។
25. អ្នកខ្លះទៀតស្លាប់ ក្រោយពីបានរងទុក្ខព្រួយហើយពុំធ្លាប់ស្គាល់សុភមង្គលទាល់តែសោះ។
26. ប៉ុន្តែ សពរបស់អ្នកទាំងពីរត្រូវគេយកទៅកប់ហើយមានដង្កូវចោះដូចគ្នា។
27. ខ្ញុំស្គាល់គំនិតរបស់អស់លោកច្បាស់ណាស់ហើយក៏ស្គាល់ការរិះគិតរបស់អស់លោកចំពោះខ្ញុំដែរ។
28. អស់លោកសួរថា “ផ្ទះរបស់អ្នកធំនៅឯណាលំនៅដែលមនុស្សអាក្រក់ធ្លាប់រស់នៅនោះនៅឯណា”
29. តើអស់លោកមិនបានសួរអ្នកដើរតាមផ្លូវទេឬ?តើអស់លោកមិនឮគេប្រាប់ទេឬ ថា
30. នៅថ្ងៃមានទុក្ខវេទនានៅថ្ងៃដែលព្រះជាម្ចាស់ទ្រង់ព្រះពិរោធមនុស្សអាក្រក់តែងតែរួចខ្លួន។