3. ពាក្យស្ដីបន្ទោសរបស់លោកដូចជាបន្តុះបង្អាប់យើងខ្ញុំជ្រុលពេកហើយហេតុនេះ ខ្ញុំត្រូវតែយកគំនិតប្រាជ្ញារបស់ខ្ញុំមកឆ្លើយតប។
4. លោកមិនជ្រាបទេឬថា តាំងពីបុរាណរៀងមកគឺចាប់ពីពេលដែលព្រះជាម្ចាស់ដាក់មនុស្សនៅលើផែនដីនេះ
5. មនុស្សអាក្រក់មានជ័យជំនះតែមួយស្របក់ទេហើយមនុស្សទមិឡក៏មានអំណរមិនយូរដែរ។
6. ទោះបីគេមានកំពស់រហូតដល់មេឃហើយក្បាលរបស់គេទើសពពកក្ដី
7. ក៏គេមុខជាវិនាសរហូតតទៅដូចលាមករបស់ខ្លួនដែរ។អស់អ្នកដែលធ្លាប់ស្គាល់អ្នកនោះនឹងពោលថា“តើគាត់ទៅណាបាត់ហើយ?”
8. គេនឹងរសាត់បាត់ទៅ ដូចការយល់សប្ដិគ្មាននរណាឃើញគេទៀតឡើយគេនឹងរលាយសូន្យទៅដូចសុបិននិមិត្តនៅពេលយប់។
9. អ្នកដែលធ្លាប់ឃើញគេនឹងលែងឃើញគេទៀតហើយនៅកន្លែងដែលគេធ្លាប់ស្នាក់អាស្រ័យក៏គ្មាននរណាឃើញគេទៀតដែរ។
10. គេនឹងប្រគល់ទ្រព្យសម្បត្តិដែលខ្លួនរឹបអូសបានទៅឲ្យម្ចាស់ដើមវិញហើយកូនចៅរបស់គេក៏ត្រូវសងប្រាក់ជនក្រីក្រតទៅមុខទៀត។
11. រូបរាងកាយរបស់គេពោរពេញដោយកម្លាំងរបស់យុវវ័យតែកម្លាំងនេះនឹងរលាយទៅជាធូលីដីជាមួយគេដែរ។
12. ទោះបីអំពើអាក្រក់មានរសជាតិផ្អែមនៅក្នុងមាត់របស់គេទោះបីគេលាក់វានៅក្រោមអណ្ដាត
13. ទោះបីគេខំរក្សាទុក ដោយមិនលេបគឺបៀមទុកនៅក្នុងមាត់ក្ដី
14. គង់តែអាហារនោះរលាយក្លាយដូចជាពិសរបស់ពស់អាសិរពិសនៅក្នុងពោះរបស់គេ។
15. គេបានលេបទ្រព្យសម្បត្តិចូលទៅក្នុងពោះតែគេនឹងក្អួតចេញមកវិញគឺព្រះជាម្ចាស់នឹងហូតយកទ្រព្យសម្បត្តិនោះចេញពីពោះរបស់គេ។
16. គេជញ្ជក់ពិសរបស់ពស់អាសិរពិសគេនឹងត្រូវស្លាប់ដោយពស់វែកចឹក។