17. គេនឹងលែងឃើញទឹកឃ្មុំ និងទឹកដោះគោដ៏សម្បូណ៌ហូរហៀរដូចទឹកជ្រោះ ទឹកទន្លេទៀតហើយ។
18. អ្វីៗដែលគេខំស្វែងរកនោះនឹងបាត់បង់ទៅវិញគឺគេមិនអាចរក្សាទុកឡើយហើយគេក៏មិនបានសប្បាយនឹងទ្រព្យសម្បត្តិដែលគេរកស៊ីបាននោះដែរ។
19. គេជិះជាន់ និងបោះបង់ចោលជនក្រីក្រគេរឹបអូសយកផ្ទះដែលខ្លួនមិនបានសង់។
20. គេមានចិត្តលោភលន់មិនចេះស្កប់តែគេមិនអាចរក្សាទុកនូវអ្វីៗដែលគេពេញចិត្តនោះបានឡើយ។
21. គេត្របាក់លេបអ្វីៗទាំងអស់ ឥតមានសល់តែភាពចម្រុងចម្រើនរបស់គេនឹងមិននៅស្ថិតស្ថេររហូតទេ។
22. ក្នុងពេលកំពុងតែសម្បូណ៌សប្បាយនោះគេបែរជាខ្វះខាតវិញទុក្ខវេទនាទាំងអស់នឹងគ្របសង្កត់លើគេ។
23. នៅពេលដែលគេកំពុងតែបំពេញក្រពះនោះព្រះជាម្ចាស់ស្រោចព្រះពិរោធដ៏ខ្លាំងក្លារបស់ព្រះអង្គទៅលើគេ ទុកជាអាហារ។
24. ប្រសិនបើគេរត់គេចពីអាវុធដែកនោះធ្នូលង្ហិននឹងបាញ់ព្រួញទៅទម្លុះគេ
25. ប្រសិនបើគេដកព្រួញចេញពីខ្លួននោះមុខដាវដ៏មុតនឹងចាក់ទម្លុះរហូតដល់ថ្លើមរបស់គេ។ការភ័យតក់ស្លុតនឹងកើតមានដល់គេ។
26. ទ្រព្យសម្បត្តិរបស់គេនឹងវិនាសបាត់ក្នុងភាពងងឹតអន្ធការភ្លើងដែលគ្មាននរណាបញ្ឆេះ នឹងមកបំផ្លាញគេអ្វីៗដែលនៅសេសសល់ក្នុងផ្ទះរបស់គេក៏ឆេះអស់ដែរ។
27. ផ្ទៃមេឃលាតត្រដាងកំហុសរបស់គេផែនដីក្រោកឡើងប្រឆាំងនឹងគេ។