13. ទោះបីគេខំរក្សាទុក ដោយមិនលេបគឺបៀមទុកនៅក្នុងមាត់ក្ដី
14. គង់តែអាហារនោះរលាយក្លាយដូចជាពិសរបស់ពស់អាសិរពិសនៅក្នុងពោះរបស់គេ។
15. គេបានលេបទ្រព្យសម្បត្តិចូលទៅក្នុងពោះតែគេនឹងក្អួតចេញមកវិញគឺព្រះជាម្ចាស់នឹងហូតយកទ្រព្យសម្បត្តិនោះចេញពីពោះរបស់គេ។
16. គេជញ្ជក់ពិសរបស់ពស់អាសិរពិសគេនឹងត្រូវស្លាប់ដោយពស់វែកចឹក។
17. គេនឹងលែងឃើញទឹកឃ្មុំ និងទឹកដោះគោដ៏សម្បូណ៌ហូរហៀរដូចទឹកជ្រោះ ទឹកទន្លេទៀតហើយ។
18. អ្វីៗដែលគេខំស្វែងរកនោះនឹងបាត់បង់ទៅវិញគឺគេមិនអាចរក្សាទុកឡើយហើយគេក៏មិនបានសប្បាយនឹងទ្រព្យសម្បត្តិដែលគេរកស៊ីបាននោះដែរ។
19. គេជិះជាន់ និងបោះបង់ចោលជនក្រីក្រគេរឹបអូសយកផ្ទះដែលខ្លួនមិនបានសង់។
20. គេមានចិត្តលោភលន់មិនចេះស្កប់តែគេមិនអាចរក្សាទុកនូវអ្វីៗដែលគេពេញចិត្តនោះបានឡើយ។
21. គេត្របាក់លេបអ្វីៗទាំងអស់ ឥតមានសល់តែភាពចម្រុងចម្រើនរបស់គេនឹងមិននៅស្ថិតស្ថេររហូតទេ។