1. លោកសូផារ ជាអ្នកស្រុកណាអាម៉ា ពោលឡើងថា៖
2. «ការរិះគិតរបស់ខ្ញុំ ធ្វើឲ្យខ្ញុំទ្រាំមិនបានគឺខ្ញុំត្រូវតែឆ្លើយតបនឹងលោកវិញ។
3. ពាក្យស្ដីបន្ទោសរបស់លោកដូចជាបន្តុះបង្អាប់យើងខ្ញុំជ្រុលពេកហើយហេតុនេះ ខ្ញុំត្រូវតែយកគំនិតប្រាជ្ញារបស់ខ្ញុំមកឆ្លើយតប។
4. លោកមិនជ្រាបទេឬថា តាំងពីបុរាណរៀងមកគឺចាប់ពីពេលដែលព្រះជាម្ចាស់ដាក់មនុស្សនៅលើផែនដីនេះ
5. មនុស្សអាក្រក់មានជ័យជំនះតែមួយស្របក់ទេហើយមនុស្សទមិឡក៏មានអំណរមិនយូរដែរ។
6. ទោះបីគេមានកំពស់រហូតដល់មេឃហើយក្បាលរបស់គេទើសពពកក្ដី
7. ក៏គេមុខជាវិនាសរហូតតទៅដូចលាមករបស់ខ្លួនដែរ។អស់អ្នកដែលធ្លាប់ស្គាល់អ្នកនោះនឹងពោលថា“តើគាត់ទៅណាបាត់ហើយ?”
8. គេនឹងរសាត់បាត់ទៅ ដូចការយល់សប្ដិគ្មាននរណាឃើញគេទៀតឡើយគេនឹងរលាយសូន្យទៅដូចសុបិននិមិត្តនៅពេលយប់។