យ៉ូប 2:4-7 Khmer Standard Version (KHSV)

4. មារ​សាតាំង​ទូល​ព្រះ‌អម្ចាស់​ថា៖ «ស្បែក​សង​ស្បែក! មនុស្ស​សុខ​ចិត្ត​ប្រគល់​អ្វីៗ​ទាំង​អស់​ដែល​ខ្លួន​មាន ដើម្បី​ឲ្យ​រួច​ជីវិត។

5. សូម​ព្រះ‌អង្គ​ធ្វើ​ឲ្យ​រូប​កាយ​គាត់​ឈឺ​ចាប់​មើល៍ នោះ​គាត់​មុខ​ជា​ដាក់​បណ្ដាសា​ព្រះ‌អង្គ​មិន​ខាន»។

6. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ទៅ​មារ​សាតាំង​ថា៖ «យ៉ូប​ស្ថិត​នៅ​ក្នុង​កណ្ដាប់​ដៃ​របស់​អ្នក​ស្រាប់​ហើយ តែ​ធ្វើ​យ៉ាង​ណា​ក៏​ដោយ កុំ​ប៉ះ‌ពាល់​ដល់​ជីវិត​គេ​ឲ្យ​សោះ»។

7. ពេល​នោះ មារ​សាតាំង​ចាក​ចេញ​ពី​ព្រះ‌អម្ចាស់​ទៅ ហើយ​ធ្វើ​ឲ្យ​លោក​យ៉ូប​កើត​ដំបៅ​រីក​ពេញ​ខ្លួន គឺ​ចាប់​ពី​ក្បាល​រហូត​ដល់​ចុង​ជើង។

យ៉ូប 2