1. ថ្ងៃមួយ ពួកទេវតា*នាំគ្នាចូលមកគាល់ព្រះអម្ចាស់ ហើយមារសាតាំងក៏មកគាល់ព្រះអង្គជាមួយពួកគេដែរ។
2. ព្រះអម្ចាស់មានព្រះបន្ទូលទៅមារសាតាំងថា៖ «តើអ្នកមកពីណា?»។ សាតាំងទូលព្រះអង្គថា៖ «ទូលបង្គំទើបនឹងដើរកំសាន្តជុំវិញផែនដី»។
3. ព្រះអម្ចាស់មានព្រះបន្ទូលទៅមារសាតាំងថា៖ «តើអ្នកសង្កេតឃើញយ៉ូប ជាអ្នកបម្រើរបស់យើងឬទេ? នៅលើផែនដីនេះ គ្មាននរណាម្នាក់ដូចយ៉ូបឡើយ គេជាមនុស្សទៀងត្រង់ និងសុចរិត គេគោរពកោតខ្លាចយើង ហើយចៀសវាងប្រព្រឹត្តអំពើអាក្រក់។ យ៉ូបនៅតែទៀងត្រង់ជានិច្ច អ្នកចង់ឲ្យយើងបំផ្លាញគេ ដោយឥតហេតុផល»។
4. មារសាតាំងទូលព្រះអម្ចាស់ថា៖ «ស្បែកសងស្បែក! មនុស្សសុខចិត្តប្រគល់អ្វីៗទាំងអស់ដែលខ្លួនមាន ដើម្បីឲ្យរួចជីវិត។
5. សូមព្រះអង្គធ្វើឲ្យរូបកាយគាត់ឈឺចាប់មើល៍ នោះគាត់មុខជាដាក់បណ្ដាសាព្រះអង្គមិនខាន»។