4. ប្រសិនបើខ្ញុំបានធ្វើខុសមែននោះកំហុសនេះទាក់ទងនឹងខ្ញុំតែប៉ុណ្ណោះ។
5. ប្រសិនបើអស់លោកបន្តុះបង្អាប់ខ្ញុំដើម្បីលើកតម្កើងខ្លួនឯងហើយយកទុក្ខវេទនារបស់ខ្ញុំមកធ្វើជាភស្ដុតាងចោទថាខ្ញុំមានទោស
6. នោះតោងដឹងថាព្រះជាម្ចាស់ទេតើដែលដាក់កំហុសនេះមកលើខ្ញុំព្រះអង្គបោះសំណាញ់របស់ព្រះអង្គមកលើខ្ញុំ។
7. ប្រសិនបើខ្ញុំស្រែកហៅគេជួយក៏គ្មាននរណាឆ្លើយប្រសិនបើខ្ញុំស្រែករកយុត្តិធម៌ក៏គ្មាននរណារកយុត្តិធម៌ឲ្យខ្ញុំដែរ។
8. ព្រះអង្គឃាំងផ្លូវខ្ញុំមិនឲ្យទៅមុខរួចព្រះអង្គធ្វើឲ្យផ្លូវរបស់ខ្ញុំប្រែជាងងឹត។
9. ព្រះអង្គដកកិត្តិយសចេញពីខ្ញុំព្រះអង្គយកមកុដចេញពីក្បាលរបស់ខ្ញុំ។
10. ព្រះអង្គប្រហារខ្ញុំពីគ្រប់ទិសទីធ្វើឲ្យខ្ញុំវិនាសព្រះអង្គរំលើងសេចក្ដីសង្ឃឹមរបស់ខ្ញុំដូចគេរំលើងដើមឈើ។
11. ព្រះពិរោធរបស់ព្រះអង្គឆាបឆេះមកលើខ្ញុំព្រះអង្គចាត់ទុកខ្ញុំដូចជាបច្ចាមិត្ត។
12. កងទ័ពរបស់ព្រះអង្គលើកគ្នាមកវាយលុកខ្ញុំពួកគេបោះទ័ពព័ទ្ធជុំវិញលំនៅខ្ញុំ។
13. ព្រះអង្គធ្វើឲ្យបងប្អូនខ្ញុំចេញទៅឆ្ងាយពីខ្ញុំអស់អ្នកដែលធ្លាប់ស្គាល់ខ្ញុំបានក្លាយជាអ្នកដទៃទៅវិញ។