14. សាច់ញាតិរបស់ខ្ញុំនាំគ្នាបោះបង់ចោលខ្ញុំអ្នកជិតស្និទ្ធនឹងខ្ញុំ បានបំភ្លេចខ្ញុំ។
15. ភ្ញៀវរបស់ខ្ញុំ ព្រមទាំងស្រីបម្រើរបស់ខ្ញុំបានចាត់ទុកខ្ញុំដូចជាអ្នកដទៃគេមើលមកខ្ញុំដូចមនុស្សដែលមិនធ្លាប់ស្គាល់។
16. ខ្ញុំស្រែកហៅអ្នកបម្រើរបស់ខ្ញុំតែគេមិនឆ្លើយតបវិញទេទោះបីខ្ញុំទទូចអង្វរហៅយ៉ាងណាក៏ដោយ។
17. ដង្ហើមរបស់ខ្ញុំជះក្លិនអសោចធ្វើឲ្យប្រពន្ធរបស់ខ្ញុំទ្រាំមិនបានបងប្អូនបង្កើតរបស់ខ្ញុំក៏ខ្ពើមខ្ញុំដែរ។
18. សូម្បីតែក្មេងក្មាង ក៏មើលងាយខ្ញុំពេលខ្ញុំងើបឈរឡើងនោះពួកវានាំគ្នានិយាយឡកឡឺយដាក់ខ្ញុំ។
19. អស់អ្នកដែលជិតស្និទ្ធនឹងខ្ញុំ នាំគ្នាស្អប់ខ្ពើមខ្ញុំអស់អ្នកដែលខ្ញុំស្រឡាញ់បែរជានាំគ្នាប្រឆាំងនឹងខ្ញុំ។
20. ខ្ញុំនៅសល់តែស្បែក និងឆ្អឹងហើយវិះតែនឹងស្លាប់ទៀតផង។
21. មិត្តភក្ដិរបស់ខ្ញុំអើយ សូមអាណិតមេត្តាខ្ញុំសូមអាណិតមេត្តាខ្ញុំផង!ដ្បិតព្រះជាម្ចាស់យកព្រះហស្ដវាយខ្ញុំ។
22. ហេតុអ្វីបានជាអស់លោកដេញតាមខ្ញុំដូចព្រះជាម្ចាស់យ៉ាងនេះអស់លោកធ្វើទុក្ខខ្ញុំប៉ុណ្ណឹងហើយមិនល្មមទេឬ?
23. សូមឲ្យពាក្យពេចន៍របស់ខ្ញុំបានសរសេរទុកគឺចារទុកនៅក្នុងក្រាំងមួយ!
24. សូមឲ្យគេចារឹកពាក្យនេះដោយដែកឆ្លាក់ និងសំណទុកនៅលើផ្ទាំងថ្មរហូតតទៅ។
25. ប៉ុន្តែ ខ្ញុំដឹងថាព្រះដែលលោះខ្ញុំទ្រង់មានព្រះជន្មគង់នៅព្រះអង្គនឹងក្រោកឈរឡើងក្រោយគេបង្អស់នៅលើផែនដី។
26. ក្រោយពេលរូបកាយរបស់ខ្ញុំរលាយបាត់ទៅនោះខ្ញុំផ្ទាល់នឹងឃើញព្រះភ័ក្ត្រព្រះជាម្ចាស់