1. លោកយ៉ូបឆ្លើយវិញថា៖
2. «តើអស់លោកធ្វើឲ្យខ្ញុំកើតទុក្ខគ្រាំគ្រា ហើយកម្ទេចខ្ញុំដោយពាក្យសម្ដីដូច្នេះដល់កាលណាទៀត?
3. អស់លោកផ្ចាញ់ផ្ចាលខ្ញុំដប់ដងទៅហើយតើអស់លោកមិនចេះខ្មាសដោយធ្វើបាបខ្ញុំបែបនេះទេឬ?
4. ប្រសិនបើខ្ញុំបានធ្វើខុសមែននោះកំហុសនេះទាក់ទងនឹងខ្ញុំតែប៉ុណ្ណោះ។
5. ប្រសិនបើអស់លោកបន្តុះបង្អាប់ខ្ញុំដើម្បីលើកតម្កើងខ្លួនឯងហើយយកទុក្ខវេទនារបស់ខ្ញុំមកធ្វើជាភស្ដុតាងចោទថាខ្ញុំមានទោស