7. ជំហានដ៏មាំមួនរបស់គេបែរជាឃ្លីងឃ្លោងគម្រោងការរបស់គេនឹងធ្វើឲ្យគេជំពប់ដួល
8. ដ្បិតជើងរបស់គេឈានទៅរកអន្ទាក់គេដើរឆ្ពោះទៅកាន់រណ្ដៅ។
9. កជើងរបស់គេជាប់អន្ទាក់ហើយចំណងរួតរឹតគេ។
10. មានអង្គប់បង្កប់ចាំចាប់គេហើយក៏មានអន្ទាក់នៅតាមផ្លូវរបស់គេដែរ។
11. ការភ័យខ្លាចឡោមព័ទ្ធជុំវិញគេព្រមទាំងដេញកិតពីក្រោយគេជានិច្ច។
12. គេបាត់បង់កម្លាំង ព្រោះតែការស្រេកឃ្លានទុក្ខវេទនាស្ថិតនៅជាប់ជាមួយគេ។
13. ស្បែករបស់គេដាច់ជាដុំៗហើយដំបៅក៏ស៊ីរូងដៃជើងរបស់គេដែរ។
14. សេចក្ដីស្លាប់ដកគេចេញពីលំនៅដែលជាទីទុកចិត្តរបស់គេហើយនាំគេទៅជួបមច្ចុរាជ។
15. នរណាក៏អាចមករស់ក្នុងលំនៅរបស់គេបានដែរព្រោះជាលំនៅដែលគ្មានម្ចាស់។គេរាយស្ពាន់ធ័រពេញទីលំនៅរបស់គេ។
16. ឫសរបស់គេត្រូវងាប់ហើយមែកខ្ចីៗរបស់គេត្រូវស្លោក។
17. គ្មាននរណានឹកនាដល់គេនៅផែនដីទៀតឡើយហើយក៏គ្មាននរណានិយាយពីឈ្មោះរបស់គេទៀតដែរ។
18. មច្ចុរាជនឹងច្រានគេពីពន្លឺទម្លាក់ទៅក្នុងទីងងឹតព្រមទាំងដកគេចេញពីពិភពលោក។
19. គេគ្មានកូន គ្មានចៅតពូជក្នុងចំណោមប្រជាជនរបស់ខ្លួនហើយនៅក្នុងក្រុមគ្រួសាររបស់គេគ្មាននរណាម្នាក់នៅសេសសល់ឡើយ។