17. គ្មាននរណានឹកនាដល់គេនៅផែនដីទៀតឡើយហើយក៏គ្មាននរណានិយាយពីឈ្មោះរបស់គេទៀតដែរ។
18. មច្ចុរាជនឹងច្រានគេពីពន្លឺទម្លាក់ទៅក្នុងទីងងឹតព្រមទាំងដកគេចេញពីពិភពលោក។
19. គេគ្មានកូន គ្មានចៅតពូជក្នុងចំណោមប្រជាជនរបស់ខ្លួនហើយនៅក្នុងក្រុមគ្រួសាររបស់គេគ្មាននរណាម្នាក់នៅសេសសល់ឡើយ។
20. ពីទិសខាងកើតរហូតដល់ទិសខាងលិចអស់អ្នកដែលបានឮពីការវេទនារបស់គេនឹងនាំគ្នាស្រឡាំងកាំង ហើយតក់ស្លុត។
21. មនុស្សអាក្រក់ មិនស្គាល់ព្រះជាម្ចាស់រមែងជួបមហន្តរាយបែបនេះឯង!»។