1. លោកប៊ីលដាដ ជាអ្នកស្រុកស៊ូអាពោលឡើងថា៖
2. «តើអ្នករាល់គ្នាទ្រាំស្ដាប់ពាក្យសម្ដីបែបនេះដល់ពេលណាទៀត?ចូរពិចារណាឡើង នោះយើងនឹងពិភាក្សាគ្នា។
3. ហេតុអ្វីបានជាអ្នករាល់គ្នាបណ្ដោយឲ្យគាត់ចាត់ទុកយើងដូចសត្វធាតុ?ហេតុអ្វីបានជាអ្នករាល់គ្នាចាត់ទុកយើងដូចមនុស្សល្ងីល្ងើ?
4. ឱលោកដែលអារសាច់ខ្លួនឯងព្រោះតែកំហឹងអើយតើគួរឲ្យផែនដីក្លាយទៅជាទីស្មសាននិងឲ្យផ្ទាំងថ្មរមៀល ព្រោះតែលោកឬ?
5. ពន្លឺរបស់មនុស្សអាក្រក់នឹងត្រូវរលត់ហើយអណ្ដាតភ្លើងនៅចង្ក្រានរបស់គេក៏លែងភ្លឺដែរ។
6. ពន្លឺនៅក្នុងទីលំនៅរបស់គេនឹងត្រូវងងឹតសូន្យចង្កៀងដែលចាំងពីលើគេនឹងត្រូវរលត់។
7. ជំហានដ៏មាំមួនរបស់គេបែរជាឃ្លីងឃ្លោងគម្រោងការរបស់គេនឹងធ្វើឲ្យគេជំពប់ដួល
8. ដ្បិតជើងរបស់គេឈានទៅរកអន្ទាក់គេដើរឆ្ពោះទៅកាន់រណ្ដៅ។
9. កជើងរបស់គេជាប់អន្ទាក់ហើយចំណងរួតរឹតគេ។
10. មានអង្គប់បង្កប់ចាំចាប់គេហើយក៏មានអន្ទាក់នៅតាមផ្លូវរបស់គេដែរ។
11. ការភ័យខ្លាចឡោមព័ទ្ធជុំវិញគេព្រមទាំងដេញកិតពីក្រោយគេជានិច្ច។
12. គេបាត់បង់កម្លាំង ព្រោះតែការស្រេកឃ្លានទុក្ខវេទនាស្ថិតនៅជាប់ជាមួយគេ។
13. ស្បែករបស់គេដាច់ជាដុំៗហើយដំបៅក៏ស៊ីរូងដៃជើងរបស់គេដែរ។
14. សេចក្ដីស្លាប់ដកគេចេញពីលំនៅដែលជាទីទុកចិត្តរបស់គេហើយនាំគេទៅជួបមច្ចុរាជ។