យ៉ូប 17:12-16 Khmer Standard Version (KHSV)

12. មិត្ត‌ភក្ដិ​របស់​ខ្ញុំ​នាំ​គ្នា​អះ‌អាង​ថា​យប់​ជា​ថ្ងៃហើយ​ពេល​ងងឹត​ចូល​មក​ដល់ពួក​គេ​ពោល​ថា ជិត​ភ្លឺ​ហើយ។

13. ក៏​ប៉ុន្តែ សេចក្ដី​សង្ឃឹម​តែ​មួយ​របស់​ខ្ញុំគឺ​ស្ថាន​មច្ចុរាជខ្ញុំ​រៀបចំ​ដំណេក​របស់​ខ្ញុំ​ក្នុង​ភាព​ងងឹត។

14. ខ្ញុំ​ហៅ​រណ្ដៅ​ថា​ជា​ឪពុក​របស់​ខ្ញុំហៅ​ដង្កូវ​ថា​ជា​ម្ដាយ និង​បង​ស្រី​របស់​ខ្ញុំ។

15. តើ​សេចក្ដី​សង្ឃឹម​របស់​ខ្ញុំ​នៅ​ឯ​ណា?មាន​នរណា​ឃើញ​សេចក្ដី​សង្ឃឹម​របស់​ខ្ញុំ​ឬ​ទេ?

16. សេចក្ដី​សង្ឃឹម​នឹង​ចុះ​ទៅ​កាន់​ស្ថាន​មនុស្ស​ស្លាប់ហើយ​ស្ថិត​នៅ​ក្នុង​ធូលី​ដី​ជា​មួយ​ខ្ញុំ»។

យ៉ូប 17