8. ព្រះអង្គឲ្យទូលបង្គំនៅសល់តែស្បែក និងឆ្អឹងដែលជាភស្តុតាង ឲ្យគេចោទប្រកាន់ថាទូលបង្គំមានកំហុស។
9. ព្រះពិរោធរបស់ព្រះអង្គប្រហារខ្ញុំដូចសត្វសាហាវហែកសាច់ខ្ញុំបញ្ចេញចង្កូមដាក់ខ្ញុំព្រះអង្គសម្លក់សម្លឹងមកខ្ញុំ ដូចបច្ចាមិត្ត។
10. មនុស្សម្នាបើកមាត់យ៉ាងធំដើម្បីពោលពាក្យប្រឆាំងនឹងខ្ញុំពួកគេបន្ទាបបន្ថោកខ្ញុំ ទះកំផ្លៀងខ្ញុំហើយព្រួតគ្នាទាស់នឹងខ្ញុំ។
11. ព្រះជាម្ចាស់ប្រគល់ខ្ញុំទៅឲ្យក្មេងក្មាងមើលងាយព្រះអង្គប្រគល់ខ្ញុំទៅក្នុងកណ្ដាប់ដៃរបស់មនុស្សពាល។
12. ពេលខ្ញុំកំពុងតែរស់នៅយ៉ាងសុខសាន្តព្រះអង្គមកអង្រួនខ្ញុំឲ្យវឹកវរព្រះអង្គចាប់កញ្ចឹងកខ្ញុំហើយបោកខ្ញុំឲ្យដួលព្រះអង្គចាត់ទុកខ្ញុំដូចជាផ្ទាំងស៊ីប។
13. ព្រះអង្គបាញ់ព្រួញមកលើខ្ញុំ ពីគ្រប់ទិសទីព្រះអង្គទម្លុះខ្ញុំត្រង់ចង្កេះ ដោយឥតមេត្តាព្រះអង្គធ្វើឲ្យប្រមាត់ខ្ញុំធ្លាយចេញមកលើដី។
14. ព្រះអង្គចាក់ទម្លុះខ្ញុំផ្ទួនៗគ្នាព្រះអង្គសម្រុកមកលើខ្ញុំដូចទាហានចូលច្បាំង។
15. ខ្ញុំបានដេរបាវយកមកស្លៀកខ្ញុំជាន់ឈ្លីកិត្តិយសរបស់ខ្ញុំក្នុងធូលីដី។
16. ខ្ញុំយំសោករហូតដល់ហើមភ្នែកភ្នែករបស់ខ្ញុំក៏ខូងយ៉ាងជ្រៅដែរ។
17. ប៉ុន្តែ ខ្ញុំពុំបានប្រព្រឹត្តអំពើឃោរឃៅទេហើយពាក្យអធិស្ឋានរបស់ខ្ញុំនៅតែបរិសុទ្ធដដែល។
18. ឱផែនដីអើយ សូមកុំលាក់ឈាមរបស់ខ្ញុំឡើយហើយក៏កុំឲ្យមានអ្វីមកខ្ទប់សម្រែករបស់ខ្ញុំដែរ។
19. ពេលនេះ សាក្សីរបស់ខ្ញុំស្ថិតនៅស្ថានបរមសុខអ្នកឆ្លើយការពារខ្ញុំ ស្ថិតនៅស្ថានដ៏ខ្ពស់បំផុត។
20. មិត្តភក្ដិរបស់ខ្ញុំនាំគ្នាចំអកដាក់ខ្ញុំខ្ញុំស្រែកអង្វរព្រះជាម្ចាស់ ទាំងបង្ហូរទឹកភ្នែក។
21. សូមឲ្យសាក្សីរបស់ខ្ញុំបានធ្វើជាអាជ្ញាកណ្ដាលរវាងព្រះជាម្ចាស់ និងខ្ញុំដូចគេធ្លាប់ធ្វើជាអាជ្ញាកណ្ដាលរវាងមនុស្ស និងមនុស្ស។
22. អាយុជីវិតរបស់ខ្ញុំមកដល់ទីបញ្ចប់ហើយខ្ញុំនឹងធ្វើដំណើរទៅតាមផ្លូវមួយដែលពុំអាចវិលត្រឡប់មកវិញបានទេ។