3. តើអស់លោកនិយាយឥតបានការដូច្នេះដល់អង្កាល់ទើបចប់?តើមានអ្វីធ្វើឲ្យអស់លោកពុះកញ្ជ្រោលបានជាអស់លោកឆ្លើយដូច្នេះ?
4. ចំពោះខ្ញុំវិញ ខ្ញុំក៏អាចនិយាយដូចអស់លោកបានដែរគឺប្រសិនបើអស់លោករងទុក្ខដូចខ្ញុំខ្ញុំនឹងរៀបរៀងពាក្យពេចន៍ប្រឆាំងអស់លោកខ្ញុំនឹងគ្រវីក្បាលដាក់អស់លោក។
5. ខ្ញុំនឹងនិយាយលើកទឹកចិត្តអស់លោកខ្ញុំនឹងរកពាក្យមកថ្លែងដើម្បីបន្ធូរការឈឺចាប់របស់អស់លោក។
6. រីឯខ្ញុំវិញ ទោះបីខ្ញុំនិយាយក៏ការឈឺចាប់របស់ខ្ញុំមិនបានធូរស្បើយបើខ្ញុំមិននិយាយក៏ការឈឺចាប់មិនចាកចេញឆ្ងាយពីខ្ញុំដែរ។
7. ឥឡូវនេះ ព្រះជាម្ចាស់ធ្វើឲ្យខ្ញុំបាក់កម្លាំង…ព្រះអង្គបានធ្វើឲ្យគ្រួសារទូលបង្គំវិនាសទាំងស្រុង។
8. ព្រះអង្គឲ្យទូលបង្គំនៅសល់តែស្បែក និងឆ្អឹងដែលជាភស្តុតាង ឲ្យគេចោទប្រកាន់ថាទូលបង្គំមានកំហុស។
9. ព្រះពិរោធរបស់ព្រះអង្គប្រហារខ្ញុំដូចសត្វសាហាវហែកសាច់ខ្ញុំបញ្ចេញចង្កូមដាក់ខ្ញុំព្រះអង្គសម្លក់សម្លឹងមកខ្ញុំ ដូចបច្ចាមិត្ត។
10. មនុស្សម្នាបើកមាត់យ៉ាងធំដើម្បីពោលពាក្យប្រឆាំងនឹងខ្ញុំពួកគេបន្ទាបបន្ថោកខ្ញុំ ទះកំផ្លៀងខ្ញុំហើយព្រួតគ្នាទាស់នឹងខ្ញុំ។
11. ព្រះជាម្ចាស់ប្រគល់ខ្ញុំទៅឲ្យក្មេងក្មាងមើលងាយព្រះអង្គប្រគល់ខ្ញុំទៅក្នុងកណ្ដាប់ដៃរបស់មនុស្សពាល។
12. ពេលខ្ញុំកំពុងតែរស់នៅយ៉ាងសុខសាន្តព្រះអង្គមកអង្រួនខ្ញុំឲ្យវឹកវរព្រះអង្គចាប់កញ្ចឹងកខ្ញុំហើយបោកខ្ញុំឲ្យដួលព្រះអង្គចាត់ទុកខ្ញុំដូចជាផ្ទាំងស៊ីប។
13. ព្រះអង្គបាញ់ព្រួញមកលើខ្ញុំ ពីគ្រប់ទិសទីព្រះអង្គទម្លុះខ្ញុំត្រង់ចង្កេះ ដោយឥតមេត្តាព្រះអង្គធ្វើឲ្យប្រមាត់ខ្ញុំធ្លាយចេញមកលើដី។
14. ព្រះអង្គចាក់ទម្លុះខ្ញុំផ្ទួនៗគ្នាព្រះអង្គសម្រុកមកលើខ្ញុំដូចទាហានចូលច្បាំង។
15. ខ្ញុំបានដេរបាវយកមកស្លៀកខ្ញុំជាន់ឈ្លីកិត្តិយសរបស់ខ្ញុំក្នុងធូលីដី។