26. គេហ៊ានរត់ទៅវាយប្រហារព្រះអង្គទាំងកាន់ខែលដ៏ក្រាស់ទៅជាមួយផង។
27. មុខគេឡើងខ្លាញ់ ហើយបានចម្រុងចម្រើន។
28. គេនឹងកាន់កាប់ទីក្រុងបាក់បែករស់នៅក្នុងផ្ទះដែលគេបោះបង់ចោលជាផ្ទះដែលជិតរលំ។
29. ប៉ុន្តែ គេមិនអាចធ្វើជាអ្នកមានតទៅទៀតទ្រព្យសម្បត្តិរបស់គេមិននៅស្ថិតស្ថេរគេនឹងមិនចម្រុងចម្រើននៅលើផែនដីឡើយ។
30. គេមិនអាចគេចផុតពីភាពងងឹតនៃសេចក្ដីស្លាប់ភ្លើងនឹងឆាបឆេះពូជពង្សរបស់គេហើយគេនឹងខ្ចាត់បាត់ទៅដោយសារព្រះពិរោធរបស់ព្រះជាម្ចាស់។
31. កុំឲ្យគេទុកចិត្តលើអ្វីៗដែលឥតប្រយោជន៍បណ្ដាលឲ្យខកចិត្តនោះឡើយដ្បិតគេនឹងទទួលការឥតប្រយោជន៍ទុកជារង្វាន់។
32. ហេតុការណ៍នេះនឹងកើតមានដល់គេមុនពេលស្លាប់គឺប្រៀបដូចជាដើមឈើដែលលែងមានស្លឹកខៀវខ្ចីទៀតហើយ។
33. គេប្រៀបដូចជាដើមទំពាំងបាយជូរពេលផ្លែនៅខ្ចី ស្រាប់តែជ្រុះផ្លែអស់ហើយក៏ដូចដើមអូលីវ ដែលជ្រុះផ្កាអស់ដែរ។
34. ពូជរបស់មនុស្សទមិឡនឹងគ្មានកូនហើយភ្លើងនឹងឆាបឆេះទីលំនៅរបស់ជនពុករលួយ។
35. អ្នកបង្កគម្រោងការអាក្រក់តែងតែបង្កើតឲ្យមានទុក្ខវេទនាអ្វីៗដែលកើតចេញពីគេធ្វើឲ្យគេខកចិត្ត»។