យ៉ូប 15:19-31 Khmer Standard Version (KHSV)

19. ព្រះ‌ជាម្ចាស់​ប្រទាន​ទឹក​ដី​ឲ្យដូនតា​របស់​ពួក​គេ​តែ​ប៉ុណ្ណោះគ្មាន​អ្នក​ដទៃ​ទៀត​មក​ឡូក‌ឡំក្នុង​ទឹក​ដី​នោះ​ឡើយ។

20. មនុស្ស​អាក្រក់​នឹង​រង​ទុក្ខ​លំបាក​ជា​រៀង​រាល់​ថ្ងៃមនុស្ស​ឃោរ‌ឃៅ​នឹង​រង​ទុក្ខ​អស់​មួយ​ជីវិត។

21. មាន​សំឡេង​ដ៏​ព្រឺ‌ព្រួច​លាន់​ឮ​ក្នុងត្រចៀក​របស់​គេមេ​បំផ្លាញ​នឹង​មក​ប្រហារ​គេក្នុង​គ្រា​ដែល​គេ​កំពុង​រស់​យ៉ាង​សុខ‌សាន្ត។

22. គេ​គ្មាន​សង្ឃឹម​ថា​អាច​គេច​ផុត​ពី​សេចក្ដី​ងងឹតនិង​គេច​ផុត​ពី​មុខ​ដាវ​បាន​ឡើយ។

23. គេ​ត្រេច‌ចរ​ស្វែង​រក​អាហារគេ​ដឹង​ថា អនាគត​របស់​គេមាន​តែ​ភាព​ងងឹត​សូន្យ‌សុង។

24. ភាព​អាសន្ន និង​ការ​ឈឺ​ចាប់​អន្ទះ‌សាប្រៀប​ដូច​ស្ដេច​មួយ​អង្គ​លើក​ទ័ព​មក​ប្រហារធ្វើ​ឲ្យ​គេ​ភ័យ​ញាប់‌ញ័រ​ក្រៃ‌លែង

25. ព្រោះ​គេ​បាន​លើក​ដៃ​ប្រហារ​ព្រះ‌ជាម្ចាស់ហើយ​លើក​ខ្លួន​ប្រឆាំង​នឹងព្រះ​ដ៏​មាន​ឫទ្ធា‌នុភាព​ខ្ពង់‌ខ្ពស់​បំផុត។

26. គេ​ហ៊ាន​រត់​ទៅ​វាយ​ប្រហារ​ព្រះ‌អង្គទាំង​កាន់​ខែល​ដ៏​ក្រាស់​ទៅ​ជា​មួយ​ផង។

27. មុខ​គេ​ឡើង​ខ្លាញ់ ហើយ​បាន​ចម្រុង‌ចម្រើន។

28. គេ​នឹង​កាន់​កាប់​ទីក្រុង​បាក់​បែករស់​នៅ​ក្នុង​ផ្ទះ​ដែល​គេ​បោះ​បង់​ចោលជា​ផ្ទះ​ដែល​ជិត​រលំ។

29. ប៉ុន្តែ គេ​មិន​អាច​ធ្វើ​ជា​អ្នក​មាន​ត​ទៅ​ទៀតទ្រព្យ‌សម្បត្តិ​របស់​គេ​មិន​នៅ​ស្ថិត‌ស្ថេរគេ​នឹង​មិន​ចម្រុង‌ចម្រើន​នៅ​លើ​ផែនដី​ឡើយ។

30. គេ​មិន​អាច​គេច​ផុត​ពី​ភាព​ងងឹត​នៃ​សេចក្ដី​ស្លាប់ភ្លើង​នឹង​ឆាប‌ឆេះ​ពូជ‌ពង្ស​របស់​គេហើយ​គេ​នឹង​ខ្ចាត់​បាត់​ទៅដោយ‌សារ​ព្រះ‌ពិរោធ​របស់​ព្រះ‌ជាម្ចាស់។

31. កុំ​ឲ្យ​គេ​ទុក​ចិត្ត​លើ​អ្វីៗ​ដែល​ឥត​ប្រយោជន៍បណ្ដាល​ឲ្យ​ខក​ចិត្ត​នោះ​ឡើយដ្បិត​គេ​នឹង​ទទួល​ការ​ឥត​ប្រយោជន៍ទុក​ជា​រង្វាន់។

យ៉ូប 15