18. គឺសេចក្ដីដែលអ្នកប្រាជ្ញបានទទួលពីដូនតារបស់ពួកគេហើយយកមកថ្លែងប្រាប់ដោយឥតលាក់លៀម។
19. ព្រះជាម្ចាស់ប្រទានទឹកដីឲ្យដូនតារបស់ពួកគេតែប៉ុណ្ណោះគ្មានអ្នកដទៃទៀតមកឡូកឡំក្នុងទឹកដីនោះឡើយ។
20. មនុស្សអាក្រក់នឹងរងទុក្ខលំបាកជារៀងរាល់ថ្ងៃមនុស្សឃោរឃៅនឹងរងទុក្ខអស់មួយជីវិត។
21. មានសំឡេងដ៏ព្រឺព្រួចលាន់ឮក្នុងត្រចៀករបស់គេមេបំផ្លាញនឹងមកប្រហារគេក្នុងគ្រាដែលគេកំពុងរស់យ៉ាងសុខសាន្ត។
22. គេគ្មានសង្ឃឹមថាអាចគេចផុតពីសេចក្ដីងងឹតនិងគេចផុតពីមុខដាវបានឡើយ។
23. គេត្រេចចរស្វែងរកអាហារគេដឹងថា អនាគតរបស់គេមានតែភាពងងឹតសូន្យសុង។
24. ភាពអាសន្ន និងការឈឺចាប់អន្ទះសាប្រៀបដូចស្ដេចមួយអង្គលើកទ័ពមកប្រហារធ្វើឲ្យគេភ័យញាប់ញ័រក្រៃលែង
25. ព្រោះគេបានលើកដៃប្រហារព្រះជាម្ចាស់ហើយលើកខ្លួនប្រឆាំងនឹងព្រះដ៏មានឫទ្ធានុភាពខ្ពង់ខ្ពស់បំផុត។
26. គេហ៊ានរត់ទៅវាយប្រហារព្រះអង្គទាំងកាន់ខែលដ៏ក្រាស់ទៅជាមួយផង។