10. ក្នុងចំណោមយើងខ្ញុំ ក៏មានចាស់ព្រឹទ្ធាចារ្យដែលមានវ័យចំណាស់ៗមានអាយុវែងជាងឪពុករបស់លោកទៅទៀត!
11. ព្រះជាម្ចាស់ឲ្យយើងខ្ញុំមកសម្រាលទុក្ខលោក ដោយពាក្យសម្ដីទន់ភ្លន់តើប៉ុនហ្នឹងហើយ លោកយល់ថាមិនល្មមឬ?
12. ហេតុអ្វីបានជាលោកមានចិត្តពុះកញ្ជ្រោលនិងមើលមកយើងខ្ញុំដោយកំហឹងបែបនេះ?
13. ធ្វើដូច្នេះ លោកដូចជាខឹងនឹងព្រះជាម្ចាស់ហើយពោលពាក្យប្រឆាំងនឹងព្រះអង្គដែរ។
14. តើមនុស្សលោកអាចបរិសុទ្ធដូចម្ដេចកើតតើមនុស្សដែលកើតចេញមកពីស្ត្រីអាចសុចរិតដូចម្ដេចកើត?
15. សូម្បីតែពួកទេវតាដ៏វិសុទ្ធរបស់ព្រះអង្គក៏ព្រះអង្គទុកចិត្តពុំបានហើយសូម្បីតែផ្ទៃមេឃក៏ពុំបរិសុទ្ធនៅចំពោះព្រះភ័ក្ត្រព្រះអង្គទៅហើយ
16. ចំណង់បើមនុស្សដ៏អាក្រក់ គួរស្អប់ខ្ពើមដែលចូលចិត្តអំពើទុច្ចរិតដូចគេផឹកទឹកនោះព្រះអង្គរឹតតែមិនទុកចិត្តទៅទៀត!
17. ឥឡូវនេះ សូមស្ដាប់ខ្ញុំ ខ្ញុំនឹងពន្យល់លោកខ្ញុំនឹងប្រាប់លោកពីការដែលខ្ញុំបានឃើញ
18. គឺសេចក្ដីដែលអ្នកប្រាជ្ញបានទទួលពីដូនតារបស់ពួកគេហើយយកមកថ្លែងប្រាប់ដោយឥតលាក់លៀម។
19. ព្រះជាម្ចាស់ប្រទានទឹកដីឲ្យដូនតារបស់ពួកគេតែប៉ុណ្ណោះគ្មានអ្នកដទៃទៀតមកឡូកឡំក្នុងទឹកដីនោះឡើយ។
20. មនុស្សអាក្រក់នឹងរងទុក្ខលំបាកជារៀងរាល់ថ្ងៃមនុស្សឃោរឃៅនឹងរងទុក្ខអស់មួយជីវិត។
21. មានសំឡេងដ៏ព្រឺព្រួចលាន់ឮក្នុងត្រចៀករបស់គេមេបំផ្លាញនឹងមកប្រហារគេក្នុងគ្រាដែលគេកំពុងរស់យ៉ាងសុខសាន្ត។
22. គេគ្មានសង្ឃឹមថាអាចគេចផុតពីសេចក្ដីងងឹតនិងគេចផុតពីមុខដាវបានឡើយ។