16. នៅពេលនោះ ព្រះអង្គមើលថែទាំជំហានរបស់ទូលបង្គំហើយមិនគិតគូរពីអំពើបាបរបស់ទូលបង្គំទេ។
17. ព្រះអង្គនឹងបំភ្លេចចោលនូវកំហុសរបស់ទូលបង្គំហើយគ្របបាំងអំពើទុច្ចរិតរបស់ទូលបង្គំ។
18. ក៏ប៉ុន្តែ ភ្នំត្រូវរង្គើ រួចរលំរីឯផ្ទាំងសិលាកក្រើកចេញពីកន្លែងរបស់វា
19. ទឹកធ្វើឲ្យថ្មសឹកហើយទឹកហូរនាំយកដីទៅយ៉ាងណាព្រះអង្គក៏ធ្វើឲ្យសេចក្ដីសង្ឃឹមរបស់មនុស្សលោក រលាយយ៉ាងនោះដែរ។
20. ព្រះអង្គមានប្រៀបលើគេជានិច្ចរួចធ្វើឲ្យគេក៏វិនាសសូន្យទៅព្រះអង្គបំផ្លាស់បំប្រែផ្ទៃមុខរបស់គេហើយដេញគេទៅឆ្ងាយពីព្រះអង្គ។