1. មនុស្សដែលកើតពីស្ត្រីរមែងមានអាយុខ្លីហើយមានពោរពេញដោយទុក្ខកង្វល់។
2. គេលូតឡើងដូចផ្កា ហើយត្រូវកាត់ចោលគេវិនាសបាត់ទៅដូចស្រមោលគឺមិននៅស្ថិតស្ថេរឡើយ។
3. ក៏ប៉ុន្តែ ព្រះអង្គទតមើលមកមនុស្សលោកដូចទូលបង្គំនេះហើយព្រះអង្គនាំទូលបង្គំយកទៅកាត់ក្ដី!
4. គ្មាននរណាម្នាក់អាចយកអ្វីដ៏បរិសុទ្ធចេញពីមនុស្សមិនបរិសុទ្ធបានឡើយ។
5. ព្រះអង្គកំណត់ចំនួនថ្ងៃនៃអាយុជីវិតរបស់គេនិងចំនួនខែដែលគេត្រូវរស់ព្រះអង្គកំណត់ចុងបញ្ចប់ឲ្យគេដែលគេពុំអាចឆ្លងផុតជាដាច់ខាត។
6. សូមព្រះអង្គងាកព្រះភ័ក្ត្រចេញពីមនុស្សទៅដើម្បីឲ្យគេបានសម្រាកហើយឲ្យគេបានសប្បាយដូចកម្មករទទួលប្រាក់ឈ្នួលប្រចាំថ្ងៃរបស់ខ្លួន។
7. ដើមឈើតែងតែមានសង្ឃឹមជានិច្ចទោះបីគេកាប់វាចោល ក៏វានៅតែដុះឡើងវិញគឺវាមិនខ្វះពន្លកចេញពីគល់ទេ។
8. ទោះបីឫសរបស់វាកាន់តែចាស់នៅក្នុងដីទោះបីគល់របស់វាងាប់នៅក្នុងធូលីដីក្ដី
9. នៅពេលមានទឹក វាក៏លូតលាស់ឡើងវិញហើយបែកមែកដូចកូនឈើមួយដែរ។
10. រីឯមនុស្សវិញគេបាត់បង់កម្លាំង ហើយស្លាប់គេរលត់វិញ្ញាណ មិនដឹងជាទៅទីណាឡើយ។
11. ទឹកសមុទ្រអាចស្រកចុះហើយស្ទឹងក៏អាចរីងស្ងួតដែរ