6. ឥឡូវនេះ សូមមេត្តាត្រងត្រាប់ស្ដាប់ពាក្យតវ៉ារបស់ខ្ញុំសិន។
7. តើអស់លោកពោលពាក្យមិនត្រឹមត្រូវក្នុងនាមព្រះជាម្ចាស់ហើយនិយាយពាក្យមិនពិតក្នុងនាមព្រះអង្គកើតឬ?
8. តើអស់លោកចង់កាន់ជើងព្រះជាម្ចាស់ហើយចង់តវ៉ាជំនួសព្រះអង្គឬ?
9. ប្រសិនបើព្រះអង្គពិនិត្យពិច័យមើលអស់លោកតើព្រះអង្គអាចឃើញការល្អនៅក្នុងអស់លោកឬទេ?តើលោកនឹកស្មានថាអាចបញ្ឆោតព្រះជាម្ចាស់ដូចបញ្ឆោតមនុស្សឬ?
10. ប្រសិនបើអស់លោកមានគំនិតកាន់ជើងដោយលួចលាក់នោះព្រះអង្គមុខជាស្ដីបន្ទោសអស់លោកមិនខាន។
11. ភាពថ្កុំថ្កើងរុងរឿងរបស់ព្រះអង្គនឹងធ្វើឲ្យអស់លោកញ័ររន្ធត់ព្រះអង្គនឹងធ្វើឲ្យអស់លោកភ័យតក់ស្លុត។
12. ពាក្យដែលអស់លោកនិយាយសុទ្ធតែជាពាក្យស្លោកឥតបានការ ដូចផេះពាក្យដែលអស់លោកលើកយកមកតវ៉ាប្រៀបបាននឹងភក់។
13. សូមអស់លោកនៅស្ងៀមទុកឲ្យខ្ញុំនិយាយផង!បើមានផលវិបាកអ្វីកើតចំពោះខ្ញុំទុកឲ្យកើតទៅចុះ!
14. ខ្ញុំមិននឹកស្ដាយខ្លួនទេគឺខ្ញុំសុខចិត្តប្រថុយជីវិតរបស់ខ្ញុំ។
15. ព្រះអង្គមុខជាប្រហារខ្ញុំខ្ញុំលែងមានសង្ឃឹមអ្វីទៀតហើយប៉ុន្តែ ខ្ញុំនឹងការពារខ្លួននៅចំពោះព្រះភ័ក្ត្រព្រះអង្គ។
16. ធ្វើដូច្នេះ ប្រហែលជាខ្ញុំបានរួចជីវិតដ្បិតគ្មានមនុស្សទុច្ចរិតណាអាចទៅឈរនៅចំពោះព្រះភ័ក្ត្ររបស់ព្រះអង្គបានឡើយ។
17. សូមអស់លោកត្រងត្រាប់ស្ដាប់ពាក្យដែលខ្ញុំនឹងថ្លែងសូមផ្ទៀងត្រចៀកស្ដាប់សេចក្ដីដែលខ្ញុំពន្យល់!
18. ខ្ញុំនឹងនិយាយការពារខ្លួនខ្ញុំព្រោះខ្ញុំដឹងថា ខ្ញុំគ្មានកំហុសអ្វីទេ។