យ៉ូប 13:1-8 Khmer Standard Version (KHSV)

1. ពិត​មែន​ហើយ ខ្ញុំ​បាន​ឃើញ​ហេតុ‌ការណ៍​ទាំង​នេះផ្ទាល់​នឹង​ភ្នែក ខ្ញុំ​បាន​ឮ​ផ្ទាល់​នឹង​ត្រចៀកហើយ​ខ្ញុំ​ក៏​បាន​យល់។

2. អ្វីៗ​ដែល​អស់​លោក​ដឹង ខ្ញុំ​ក៏​ដឹង​ដែរគឺ​ខ្ញុំ​មិន​អន់​ជាង​អស់​លោក​ទេ។

3. ក៏​ប៉ុន្តែ ខ្ញុំ​នឹង​ទូល​ព្រះ​ដ៏​មាន​ឫទ្ធា‌នុភាពខ្ពង់‌ខ្ពស់​បំផុតខ្ញុំ​ចង់​តវ៉ា​រឿង‌រ៉ាវ​របស់​ខ្ញុំ​ជា​មួយព្រះ‌ជាម្ចាស់​តែ​ប៉ុណ្ណោះ

4. ដ្បិត​អស់​លោក​ចេះ​តែ​យក​ការ​កុហកមក​ឡូក‌ឡំ​ជា​មួយ​ការ​ពិតអស់​លោក​សុទ្ធ​តែ​ជា​គ្រូ​ពេទ្យ​ឥត​បាន​ការ។

5. ប្រសិន​បើ​អស់​លោក​នៅ​ស្ងៀមនោះ​ដូច​ជា​មាន​ប្រាជ្ញា​ជាង!

6. ឥឡូវ​នេះ សូម​មេត្តា​ត្រង‌ត្រាប់​ស្ដាប់ពាក្យ​តវ៉ា​របស់​ខ្ញុំ​សិន។

7. តើ​អស់​លោក​ពោល​ពាក្យ​មិន​ត្រឹម​ត្រូវក្នុង​នាម​ព្រះ‌ជាម្ចាស់ហើយ​និយាយ​ពាក្យ​មិន​ពិតក្នុង​នាម​ព្រះ‌អង្គ​កើត​ឬ?

8. តើ​អស់​លោក​ចង់​កាន់​ជើង​ព្រះ‌ជាម្ចាស់ហើយ​ចង់​តវ៉ា​ជំនួស​ព្រះ‌អង្គ​ឬ?

យ៉ូប 13