1. ពិតមែនហើយ ខ្ញុំបានឃើញហេតុការណ៍ទាំងនេះផ្ទាល់នឹងភ្នែក ខ្ញុំបានឮផ្ទាល់នឹងត្រចៀកហើយខ្ញុំក៏បានយល់។
2. អ្វីៗដែលអស់លោកដឹង ខ្ញុំក៏ដឹងដែរគឺខ្ញុំមិនអន់ជាងអស់លោកទេ។
3. ក៏ប៉ុន្តែ ខ្ញុំនឹងទូលព្រះដ៏មានឫទ្ធានុភាពខ្ពង់ខ្ពស់បំផុតខ្ញុំចង់តវ៉ារឿងរ៉ាវរបស់ខ្ញុំជាមួយព្រះជាម្ចាស់តែប៉ុណ្ណោះ
4. ដ្បិតអស់លោកចេះតែយកការកុហកមកឡូកឡំជាមួយការពិតអស់លោកសុទ្ធតែជាគ្រូពេទ្យឥតបានការ។
5. ប្រសិនបើអស់លោកនៅស្ងៀមនោះដូចជាមានប្រាជ្ញាជាង!
6. ឥឡូវនេះ សូមមេត្តាត្រងត្រាប់ស្ដាប់ពាក្យតវ៉ារបស់ខ្ញុំសិន។
7. តើអស់លោកពោលពាក្យមិនត្រឹមត្រូវក្នុងនាមព្រះជាម្ចាស់ហើយនិយាយពាក្យមិនពិតក្នុងនាមព្រះអង្គកើតឬ?
8. តើអស់លោកចង់កាន់ជើងព្រះជាម្ចាស់ហើយចង់តវ៉ាជំនួសព្រះអង្គឬ?
9. ប្រសិនបើព្រះអង្គពិនិត្យពិច័យមើលអស់លោកតើព្រះអង្គអាចឃើញការល្អនៅក្នុងអស់លោកឬទេ?តើលោកនឹកស្មានថាអាចបញ្ឆោតព្រះជាម្ចាស់ដូចបញ្ឆោតមនុស្សឬ?
10. ប្រសិនបើអស់លោកមានគំនិតកាន់ជើងដោយលួចលាក់នោះព្រះអង្គមុខជាស្ដីបន្ទោសអស់លោកមិនខាន។
11. ភាពថ្កុំថ្កើងរុងរឿងរបស់ព្រះអង្គនឹងធ្វើឲ្យអស់លោកញ័ររន្ធត់ព្រះអង្គនឹងធ្វើឲ្យអស់លោកភ័យតក់ស្លុត។