8. សូមសាកសួរផែនដីទៅនោះផែនដីនឹងប្រៀនប្រដៅលោកសូមសួរត្រីនៅក្នុងសមុទ្រនោះវានឹងនិទានប្រាប់លោក។
9. ក្នុងចំណោមសត្វទាំងនោះ តើសត្វណាមួយមិនដឹងថា អ្វីៗទាំងអស់កើតមកពីព្រះជាម្ចាស់!
10. ព្រះអង្គក្ដាប់ព្រលឹងសត្វលោកទាំងអស់នៅក្នុងព្រះហស្ដរបស់ព្រះអង្គហើយដង្ហើមជីវិតរបស់មនុស្សក៏ស្ថិតនៅក្នុងព្រះហស្ដរបស់ព្រះអង្គដែរ។
11. ត្រចៀកស្ដាប់យល់ពាក្យសម្ដីដូចអណ្ដាតស្គាល់រសជាតិម្ហូបអាហារដែរ។
12. មនុស្សចាស់ជរារមែងមានប្រាជ្ញាហើយអ្នកដែលមានអាយុវែងក៏មានការយល់ដឹងដែរ។
13. មានតែព្រះជាម្ចាស់ប៉ុណ្ណោះដែលមានប្រាជ្ញា និងឫទ្ធានុភាពព្រមទាំងយោបល់ និងការយល់ដឹង។
14. ប្រសិនបើព្រះអង្គកម្ទេចអ្វីមួយគ្មាននរណាសង់ឡើងវិញបានទេប្រសិនបើព្រះអង្គឃុំមនុស្សម្នាក់នោះក៏គ្មាននរណាអាចដោះលែងបានដែរ។
15. ប្រសិនបើព្រះអង្គទប់ទឹក នោះនឹងកើតរាំងស្ងួតប្រសិនបើព្រះអង្គបើក នោះទឹកនឹងលិចផែនដី។
16. ព្រះអង្គប្រកបដោយព្រះចេស្ដាហើយសម្រេចកិច្ចការអ្វីៗ តាមព្រះហឫទ័យរីឯអ្នកដែលវង្វេង និងអ្នកនាំគេឲ្យវង្វេងស្ថិតនៅក្រោមអំណាចរបស់ព្រះអង្គ។
17. ព្រះអង្គដកអ្នកធំចេញពីតំណែងព្រះអង្គធ្វើឲ្យចៅក្រមទៅជាលេលា។
18. ព្រះអង្គទម្លាក់ស្ដេចនានាចេញពីអំណាចហើយធ្វើឲ្យពួកគេជាប់ជាឈ្លើយសឹក។