15. ប្រសិនបើព្រះអង្គទប់ទឹក នោះនឹងកើតរាំងស្ងួតប្រសិនបើព្រះអង្គបើក នោះទឹកនឹងលិចផែនដី។
16. ព្រះអង្គប្រកបដោយព្រះចេស្ដាហើយសម្រេចកិច្ចការអ្វីៗ តាមព្រះហឫទ័យរីឯអ្នកដែលវង្វេង និងអ្នកនាំគេឲ្យវង្វេងស្ថិតនៅក្រោមអំណាចរបស់ព្រះអង្គ។
17. ព្រះអង្គដកអ្នកធំចេញពីតំណែងព្រះអង្គធ្វើឲ្យចៅក្រមទៅជាលេលា។
18. ព្រះអង្គទម្លាក់ស្ដេចនានាចេញពីអំណាចហើយធ្វើឲ្យពួកគេជាប់ជាឈ្លើយសឹក។
19. ព្រះអង្គដកពួកបូជាចារ្យចេញពីតំណែងព្រះអង្គទម្លាក់អ្នកដែលមានអំណាចរឹងមាំ។
20. ព្រះអង្គដកពាក្យសម្ដីចេញពីអ្នកពូកែវោហារព្រះអង្គយកតម្រិះប្រាជ្ញាចេញពីចាស់ព្រឹទ្ធាចារ្យ។
21. ព្រះអង្គធ្វើឲ្យមេដឹកនាំទៅជាថោកទាបហើយដកអំណាចចេញពីអ្នកខ្លាំងពូកែ។
22. ព្រះអង្គយកភាពងងឹតចេញពីទីជម្រៅហើយលើកស្ថានមនុស្សស្លាប់មកដាក់ក្រោមពន្លឺ។
23. ព្រះអង្គធ្វើឲ្យប្រជាជាតិនានាចម្រើនឡើងហើយព្រះអង្គធ្វើឲ្យពួកគេវិនាសទៅវិញព្រះអង្គពង្រីកទឹកដីរបស់ប្រជាជាតិនានាយ៉ាងទូលាយរួចព្រះអង្គកំចាត់កំចាយពួកគេ។
24. ព្រះអង្គដកប្រាជ្ញាចេញពីមេដឹកនាំប្រជាជននៅលើផែនដីហើយឲ្យពួកគេវង្វេងនៅក្នុងទីស្មសានដែលគ្មានច្រកចេញ។