1. លោកយ៉ូបតបវិញថា៖
2. «ពិតមែនហើយចំណេះដឹងទាំងប៉ុន្មានរបស់មនុស្សស្ថិតនៅក្នុងអស់លោកទាំងអស់គ្នា។ដូច្នេះ ពេលណាអស់លោកស្លាប់ប្រាជ្ញាក៏សាបសូន្យទៅជាមួយដែរ!
3. ចំណែកឯខ្ញុំវិញ ខ្ញុំក៏ចេះគិតគូរដូចអស់លោកគឺខ្ញុំមិនអន់ជាងអស់លោកទេ។សេចក្ដីដែលអស់លោកថ្លែងនោះតើនរណាមិនដឹង!
4. ខ្ញុំជាមនុស្សដែលមិត្តភក្ដិចំអកឲ្យខ្ញុំអង្វររកព្រះជាម្ចាស់ សូមចម្លើយពីព្រះអង្គតែទោះបីខ្ញុំជាមនុស្សសុចរិត ស្លូតត្រង់ក្ដីក៏ត្រូវគេមើលងាយដែរ។
5. អស់អ្នកដែលធ្លាប់រស់នៅដោយសុខសាន្តតែងតែមើលងាយមនុស្សវេទនាហើយពួកគេគិតថា អ្នកដែលភ្លាត់ជើងដួលត្រូវតែវេទនាដូច្នេះ។
6. មនុស្សប្លន់គេ តែងតែរស់នៅក្នុងផ្ទះរបស់ខ្លួនដោយឥតកង្វល់អស់អ្នកដែលប្រឆាំងនឹងព្រះជាម្ចាស់ហើយចាត់ទុកកម្លាំងខ្លួនឯងជាព្រះតែងតែរស់នៅដោយឥតបារម្ភ។
7. ក៏ប៉ុន្តែ សូមលោកសាកសួរសត្វធាតុទៅនោះវានឹងប្រៀនប្រដៅលោកសូមសួរសត្វស្លាបទៅនោះវានឹងប្រាប់លោកឲ្យដឹង។
8. សូមសាកសួរផែនដីទៅនោះផែនដីនឹងប្រៀនប្រដៅលោកសូមសួរត្រីនៅក្នុងសមុទ្រនោះវានឹងនិទានប្រាប់លោក។
9. ក្នុងចំណោមសត្វទាំងនោះ តើសត្វណាមួយមិនដឹងថា អ្វីៗទាំងអស់កើតមកពីព្រះជាម្ចាស់!
10. ព្រះអង្គក្ដាប់ព្រលឹងសត្វលោកទាំងអស់នៅក្នុងព្រះហស្ដរបស់ព្រះអង្គហើយដង្ហើមជីវិតរបស់មនុស្សក៏ស្ថិតនៅក្នុងព្រះហស្ដរបស់ព្រះអង្គដែរ។
11. ត្រចៀកស្ដាប់យល់ពាក្យសម្ដីដូចអណ្ដាតស្គាល់រសជាតិម្ហូបអាហារដែរ។
12. មនុស្សចាស់ជរារមែងមានប្រាជ្ញាហើយអ្នកដែលមានអាយុវែងក៏មានការយល់ដឹងដែរ។
13. មានតែព្រះជាម្ចាស់ប៉ុណ្ណោះដែលមានប្រាជ្ញា និងឫទ្ធានុភាពព្រមទាំងយោបល់ និងការយល់ដឹង។