9. លក្ខណៈដ៏ប្រសើរឥតខ្ចោះនេះធំជាងផែនដីហើយទូលាយជាងសមុទ្រទៅទៀត។
10. បើព្រះអង្គយាងមកចាប់អ្នកមានទោសនាំទៅតុលាការតើនរណាអាចជំទាស់នឹងព្រះអង្គបាន?
11. ព្រះជាម្ចាស់ស្គាល់មនុស្សឥតបានការយ៉ាងច្បាស់ព្រះអង្គទតឃើញអំពើទុច្ចរិតរបស់គេដោយមិនបាច់ពិចារណាវែងឆ្ងាយ។
12. មនុស្សល្ងីល្ងើប្រែទៅជាមានប្រាជ្ញាលុះត្រាណាតែសេះដុះស្នែង។
13. ចំណែកឯលោកវិញប្រសិនបើលោកបែរចិត្តរកព្រះជាម្ចាស់ហើយលើកដៃអង្វរករព្រះអង្គ
14. ប្រសិនបើលោកបោះបង់ចោលអំពើអាក្រក់ដែលលោកប្រព្រឹត្តហើយដកអំពើទុច្ចរិតចេញពីលំនៅរបស់លោក
15. នោះលោកនឹងអាចងើបមុខឡើងវិញបានព្រោះលោកគ្មានកំហុសទៀតទេលោកនឹងបានរឹងប៉ឹង ឥតភ័យខ្លាចអ្វីឡើយ។
16. លោកនឹងភ្លេចអស់នូវទុក្ខកង្វល់ដូចទឹកដែលហូរបាត់ទៅគឺលោកនឹងមិននឹកចាំទៀតទេ។
17. ជីវិតរបស់លោកនឹងបានភ្លឺជាងពន្លឺព្រះអាទិត្យនៅពេលថ្ងៃត្រង់ទៅទៀតហើយភាពងងឹតប្រៀបដូចជាពេលអរុណរះ។
18. លោកនឹងមិនបារម្ភអ្វីសោះឡើយព្រោះលោកមានសង្ឃឹម។លោកលែងអាម៉ាស់ហើយលោកនឹងសម្រាន្ដយ៉ាងសុខស្រួល។
19. ពេលលោកសម្រាកគ្មាននរណាមករំខានលោកឡើយ។មនុស្សជាច្រើននឹងកោតសរសើរលោក។
20. ចំណែកឯមនុស្សអាក្រក់វិញភ្នែករបស់ពួកគេនឹងងងឹតទៅៗពួកគេរកទីពឹងពុំបានឡើយពួកគេមានសង្ឃឹមតែមួយ គឺការផុតដង្ហើម»។