យ៉ូប 11:17-20 Khmer Standard Version (KHSV)

17. ជីវិត​របស់​លោក​នឹង​បាន​ភ្លឺ​ជាង​ពន្លឺ​ព្រះ‌អាទិត្យនៅ​ពេល​ថ្ងៃ​ត្រង់​ទៅ​ទៀតហើយ​ភាព​ងងឹត​ប្រៀប​ដូច​ជា​ពេល​អរុណ‌រះ។

18. លោក​នឹង​មិន​បារម្ភ​អ្វី​សោះ​ឡើយព្រោះ​លោក​មាន​សង្ឃឹម។លោក​លែង​អាម៉ាស់ហើយ​លោក​នឹង​សម្រាន្ដ​យ៉ាង​សុខ​ស្រួល។

19. ពេល​លោក​សម្រាកគ្មាន​នរណា​មក​រំខាន​លោក​ឡើយ។មនុស្ស​ជា​ច្រើន​នឹង​កោត​សរសើរ​លោក។

20. ចំណែក​ឯ​មនុស្ស​អាក្រក់​វិញភ្នែក​របស់​ពួក​គេ​នឹង​ងងឹត​ទៅៗពួក​គេ​រក​ទី​ពឹង​ពុំ​បាន​ឡើយពួក​គេ​មាន​សង្ឃឹម​តែ​មួយ គឺ​ការ​ផុត​ដង្ហើម»។

យ៉ូប 11