1. លោកសូផារ ជាអ្នកស្រុកណាអាម៉ា ឆ្លើយឡើងថា៖
2. «តើយើងគួរនៅស្ងៀមមិនឆ្លើយតបនឹងពាក្យពេចន៍ដ៏ច្រើននេះឬ?សម្ដីរបស់អ្នកពូកែវោហារមិនមែនធ្វើឲ្យខ្លួនបានសុចរិតទេ។
3. ពាក្យព្រោកប្រាជ្ញរបស់លោកមិនអាចធ្វើឲ្យមនុស្សម្នានៅស្ងៀមឡើយ។បើលោកមើលងាយគេគេក៏ធ្វើឲ្យលោកអាម៉ាស់មុខវិញដែរ។
4. លោកមានប្រសាសន៍ថា:“អ្វីៗដែលទូលបង្គំនិយាយសុទ្ធតែត្រឹមត្រូវទូលបង្គំជាមនុស្សបរិសុទ្ធដូចព្រះអង្គជ្រាបស្រាប់ហើយ”។
5. ខ្ញុំបន់ឲ្យតែព្រះជាម្ចាស់មានព្រះបន្ទូលគឺសូមព្រះអង្គមានព្រះបន្ទូលមកកាន់លោកផ្ទាល់តែម្ដង។