8. ព្រះអង្គបានសូនទូលបង្គំ និងបង្កើតទូលបង្គំដោយសារព្រះហស្ដរបស់ព្រះអង្គផ្ទាល់តែព្រះអង្គបែរចង់រំលាយទូលបង្គំទៅវិញ!
9. សូមនឹកចាំផងថា ព្រះអង្គបានបង្កើតទូលបង្គំដូចគេសូនដីឥដ្ឋធ្វើភាជន៍។តើព្រះអង្គសព្វព្រះហឫទ័យឲ្យទូលបង្គំត្រឡប់ទៅជាធូលីដីវិញឬ?
10. ព្រះអង្គបានសូនទូលបង្គំនិងឲ្យទូលបង្គំចម្រើនធំឡើងក្នុងផ្ទៃម្ដាយ។
11. ព្រះអង្គបំពាក់ស្បែក និងសាច់ពាសពេញរូបកាយទូលបង្គំព្រះអង្គបង្កើតឆ្អឹង និងសរសៃឲ្យទូលបង្គំ។
12. ព្រះអង្គប្រទានជីវិត និងសម្តែងព្រះហឫទ័យមេត្តាករុណាចំពោះទូលបង្គំព្រះអង្គថែរក្សាដង្ហើមជីវិតរបស់ទូលបង្គំ។
13. ប៉ុន្តែ ទូលបង្គំដឹងច្បាស់នូវអ្វីៗដែលព្រះអង្គលាក់ទុកនៅក្នុងព្រះហឫទ័យ
14. គឺព្រះអង្គឃ្លាំមើលទូលបង្គំក្រែងលោទូលបង្គំប្រព្រឹត្តអំពើបាបហើយព្រះអង្គមិនព្រមលើកលែងទោសឲ្យទូលបង្គំទាល់តែសោះ។
15. ប្រសិនបើទូលបង្គំមានទោសនោះទូលបង្គំពិតជាវេទនាមិនខាន!ប្រសិនបើទូលបង្គំសុចរិតនោះក៏ទូលបង្គំមិនហ៊ានងើបមុខឡើងដែរទូលបង្គំត្រូវអាម៉ាស់ហើយលិចលង់ទៅក្នុងទុក្ខវេទនា។
16. ប្រសិនបើទូលបង្គំហ៊ានងើបមុខព្រះអង្គនឹងដេញតាមទូលបង្គំដូចសត្វសិង្ហព្រះអង្គនឹងសម្តែងការអស្ចារ្យផ្សេងៗប្រហារទូលបង្គំថែមទៀត។
17. ព្រះអង្គចេះតែរកមូលហេតុថ្មីៗមកចោទប្រកាន់ទូលបង្គំព្រះអង្គទ្រង់ព្រះពិរោធនឹងទូលបង្គំកាន់តែខ្លាំងឡើងៗព្រះអង្គប្រើកងកម្លាំងថ្មីៗវាយលុកទូលបង្គំ។
18. ព្រះអង្គឲ្យទូលបង្គំចេញពីផ្ទៃម្ដាយធ្វើអ្វី?បើទូលបង្គំស្លាប់តាំងពីក្នុងផ្ទៃនោះគ្មាននរណាឃើញទេ។
19. បើគេយកទូលបង្គំចេញពីផ្ទៃម្ដាយទៅកប់ក្នុងផ្នូរនោះទូលបង្គំមិនដែលមានជីវិតទាល់តែសោះ។
20. អាយុជីវិតរបស់ទូលបង្គំជិតផុតហើយសូមឈប់វាយប្រហារទូលបង្គំសូមយាងចាកចេញពីទូលបង្គំទៅដើម្បីឲ្យទូលបង្គំមានពេលល្ហែបន្តិច
21. មុននឹងទូលបង្គំធ្វើដំណើរទៅស្ថានងងឹតដែលស្ថិតនៅក្រោមអំណាចនៃសេចក្ដីស្លាប់ឥតវិលត្រឡប់វិញឡើយ។
22. ស្ថាននោះងងឹតជាងភាពអន្ធការទៅទៀតជាកន្លែងស្ថិតនៅក្រោមអំណាចនៃសេចក្ដីស្លាប់ជាកន្លែងដែលគ្មានរបៀបរៀបរយហើយសូម្បីតែពន្លឺនៅទីនោះក៏ងងឹតដែរ»។