8. ពេលទូលបង្គំស្រយុតចិត្តយ៉ាងខ្លាំងនោះទូលបង្គំនឹកដល់ព្រះអម្ចាស់ហើយពាក្យអង្វររបស់ទូលបង្គំក៏បានឮទៅដល់ព្រះអង្គឮដល់ព្រះវិហារដ៏វិសុទ្ធរបស់ព្រះអង្គ។
9. សូមអស់អ្នកដែលវង្វេងទៅតាមព្រះក្លែងក្លាយលែងគោរពបម្រើព្រះទាំងនោះទៅ!
10. រីឯទូលបង្គំវិញ ទូលបង្គំនឹងយកយញ្ញបូជាមកថ្វាយព្រះអង្គទាំងច្រៀងអរព្រះគុណព្រះអង្គផង។ទូលបង្គំនឹងថ្វាយតង្វាយស្របតាមពាក្យដែលទូលបង្គំបានបន់ដ្បិតមានតែព្រះអម្ចាស់ទេដែលសង្គ្រោះទូលបង្គំ»។
11. ពេលនោះ ព្រះអម្ចាស់បញ្ជាឲ្យត្រីខ្ជាក់លោកយ៉ូណាសចេញទៅលើគោក។