10. ហេតុនេះ យើងនឹងប្រគល់ប្រពន្ធរបស់ពួកគេទៅឲ្យអ្នកដទៃប្រគល់ស្រែចម្ការរបស់ពួកគេទៅឲ្យអស់អ្នកដែលនឹងមកចាប់យកដ្បិតពួកគេទាំងអស់គ្នាគិតតែពីស្វែងរកប្រយោជន៍ផ្ទាល់ខ្លួនគឺចាប់តាំងពីអ្នកតូចរហូតដល់អ្នកធំហើយចាប់តាំងពីព្យាការីរហូតដល់បូជាចារ្យសុទ្ធតែជាអ្នកបោកប្រាស់។
11. ពួកគេមិនឈឺឆ្អាលនឹងទុក្ខវេទនានៃប្រជាជនរបស់យើងទេ។ពួកគេនិយាយពី «សន្តិភាព! សន្តិភាព!»តែគ្មានសន្តិភាពទាល់តែសោះ!។
12. ពួកគេគួរតែអាម៉ាស់ដោយបានប្រព្រឹត្តអំពើព្រៃផ្សៃ។ប៉ុន្តែ ពួកគេមានមុខក្រាស់មិនយល់ថា គេបន្ថោកខ្លួនឯងឡើយ។ហេតុនេះហើយបានជាពួកគេត្រូវវិនាសជាមួយអស់អ្នកដែលត្រូវវិនាស។នៅថ្ងៃដែលយើងវិនិច្ឆ័យទោសពួកគេពួកគេនឹងត្រូវដួលជាមិនខាន»- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
13. ព្រះអម្ចាស់មានព្រះបន្ទូលទៀតថា:«យើងសម្រេចចិត្តបំផ្លាញពួកគេចោលព្រោះពេលយើងចង់ប្រមូលផលពួកគេគ្មានផលអ្វីទាល់តែសោះគឺដូចចម្ការទំពាំងបាយជូរដែលគ្មានផ្លែដូចដើមឧទុម្ពរដែលគ្មានផ្លែហើយស្លឹករបស់វាក៏ស្វិតក្រៀម។ដូច្នេះ យើងនឹងប្រគល់ដីឲ្យអស់អ្នកដែលដើរកាត់តាមនោះ»។
14. «ហេតុអ្វីបានជានាំគ្នាអង្គុយស្ងៀមដូច្នេះចូរប្រមែប្រមូលគ្នាមកពួកយើងនឹងទៅទីក្រុងដែលមានកំពែងរឹងមាំហើយសំងំចាំស្លាប់នៅទីនោះដ្បិតព្រះអម្ចាស់ ជាព្រះនៃយើងធ្វើឲ្យយើងវិនាសព្រះអង្គឲ្យយើងផឹកទឹកដែលមានពិសពុលព្រោះយើងបានប្រព្រឹត្តអំពើបាបទាស់នឹងព្រះហឫទ័យរបស់ព្រះអង្គ។