1. ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «នៅគ្រានោះ គេនឹងយកធាតុស្ដេចរបស់ស្រុកយូដា ធាតុរបស់មន្ត្រី ធាតុរបស់បូជាចារ្យ ធាតុរបស់ព្យាការី ព្រមទាំងធាតុរបស់អ្នកក្រុងយេរូសាឡឹមចេញពីផ្នូរ
2. ទៅដាក់ហាលចោលក្រោមព្រះអាទិត្យ ក្រោមព្រះច័ន្ទ និងក្រោមហ្វូងផ្កាយទាំងប៉ុន្មាន ដែលពួកគេធ្លាប់ស្រឡាញ់ ធ្លាប់គោរពបម្រើ ធ្លាប់ជំពាក់ចិត្ត ធ្លាប់យកមកទស្សន៍ទាយ និងធ្លាប់ក្រាបថ្វាយបង្គំ។ គ្មាននរណាប្រមូលធាតុទាំងនោះយកទៅបញ្ចុះវិញទេ គឺគេទុកចោលនៅលើដីដូចលាមកសត្វ។
3. រីឯអ្នកដែលនៅសេសសល់ពីពូជមនុស្សដ៏អាក្រក់ ដែលយើងបំបរបង់ឲ្យទៅនៅគ្រប់ទីកន្លែងនោះវិញ គេចង់ស្លាប់ជាងនៅរស់» - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់នៃពិភពទាំងមូល។
4. ចូរប្រាប់ពួកគេថា ព្រះអម្ចាស់មានព្រះបន្ទូលដូចតទៅ:«ធម្មតា អ្នកដួលតែងតែក្រោកឡើងវិញហើយអ្នកវង្វេងផ្លូវក៏តែងតែបកក្រោយវិញដែរ។
5. ចុះហេតុដូចម្ដេចបានជាប្រជាជនក្រុងយេរូសាឡឹមនាំគ្នាវង្វេងចេញពីយើងហើយចេះតែមានចិត្តសាវាដូច្នេះ?ពួកគេនៅតែឈ្លក់ចិត្តនឹងព្រះក្លែងក្លាយពួកគេពុំព្រមវិលត្រឡប់មកវិញទេ!។
6. យើងផ្ទៀងត្រចៀកស្ដាប់ឮពួកគេពោលពាក្យសុទ្ធតែឥតខ្លឹមសារគ្មាននរណាម្នាក់សោកស្ដាយថាខ្លួនបានប្រព្រឹត្តអំពើអាក្រក់ ដោយពោលថា“ខ្ញុំបានធ្វើខុសហើយ” នោះឡើយគឺពួកគេទាំងអស់គ្នារត់ទៅប្រព្រឹត្តតាមអំពើចិត្តរបស់ខ្លួនដូចសេះបោលក្នុងសមរភូមិ។
7. កុកដែលហើរនៅលើមេឃចេះស្គាល់រដូវកាលហើយលលក ត្រចៀកកាំ និងស្មោញក៏ចេះសម្គាល់មើលថាតើពេលណាវាត្រូវវិលមកវិញដែរប៉ុន្តែ ប្រជាជនរបស់យើងមិនស្គាល់វិន័យរបស់យើងទេ។