យេរេមា 6:2-16 Khmer Standard Version (KHSV)

2. ក្រុង​ស៊ីយ៉ូន​ដ៏​ស្អាត និង​ល្អ​ប្រណីតមុខ​ជា​ត្រូវ​វិនាស​ហើយ!

3. ខ្មាំង​សត្រូវ​កំពុង​តែ​ដើរ​មក​រក​ក្រុង​ស៊ីយ៉ូនដូច​ពួក​គង្វាល​មក​ជា​មួយ​ហ្វូង​សត្វ​របស់​ខ្លួនគេ​នឹង​បោះ​ជំរំ​ព័ទ្ធ​ជុំ‌វិញ​ក្រុង​នេះម្នាក់ៗ​នឹង​រឹប​អូស​យក​តាម​ចំណែក​រៀងៗ​ខ្លួន។

4. ពួក​គេ​ស្រែក​ថា: “ចូរ​វាយ​សម្រុក​ក្រុង​នេះចូរ​ក្រោក​ឡើង យើង​វាយ​លុក​ទាំង​ថ្ងៃ​ត្រង់!ប៉ុន្តែ គួរ​ឲ្យ​ស្ដាយ​ណាស់ព្រោះ​ថ្ងៃ​កាន់​តែ​ទាប​ទៅៗហើយ​យប់​ក៏​កាន់​តែ​ងងឹត​ទៅៗ​ដែរ!

5. ក្រោក​ឡើង! យើង​វាយ​លុក​ទាំង​យប់​ក៏​បានយើង​បំផ្លាញ​វិមាន​ដ៏​ស្កឹម‌ស្កៃ​របស់​ក្រុង​នេះ”»។

6. ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​មាន​ព្រះ‌បន្ទូល​ថា:«ចូរ​នាំ​គ្នា​កាប់​ដើម​ឈើហើយ​សង់​ប៉ម​ឲ្យ​ខ្ពស់ដើម្បី​វាយ​លុក​ក្រុង​យេរូ‌សាឡឹម!ត្រូវ​តែ​ដាក់​ទោស​ក្រុង​នេះព្រោះ​នៅ​ក្នុង​ទីក្រុង​មាន​សុទ្ធ​តែ​ការ​ជិះ‌ជាន់។

7. អំពើ​អាក្រក់​ហូរ​ចេញ​ពី​ក្រុង​នេះដូច​ទឹក​ហូរ​ចេញ​ពី​ប្រភព​ទឹក។ក្នុង​ទីក្រុង​មាន​ឮ​និយាយ​តែ​អំពើ​ឃោរ‌ឃៅនិង​ការ​បំផ្លិច‌បំផ្លាញ។ការ​ឈឺ​ចុក​ចាប់ និង​ស្នាម​របួសស្ថិត​នៅ​ក្រោម​ក្រសែ‌ភ្នែក​របស់​យើង​ជា‌និច្ច។

8. យេរូ‌សាឡឹម​អើយ ចូរ​ទទួល​មេរៀន​នេះ​ទៅក្រែង​លោ​យើង​ដក​ខ្លួន​លែង​រវី‌រវល់​នឹង​អ្នកហើយ​ធ្វើ​ឲ្យ​អ្នក​វិនាស​អន្តរាយក្លាយ​ទៅ​ជា​ទឹក​ដី​ដែល​គ្មាន​នរណា​រស់​នៅ»។

9. ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​មាន​ព្រះ‌បន្ទូល​ថា:«ខ្មាំង​សត្រូវ​នឹង​ប្រឡេះ​ជន‌ជាតិ​អ៊ីស្រា‌អែលដែល​នៅ​សេស‌សល់ដូច​គេ​បេះ​ផ្លែ​ទំពាំង‌បាយជូរ​ទាល់​តែ​អស់គឺ​គេ​នឹង​មក​សា​ជា​ថ្មីដូច​អ្នក​បេះ​ផ្លែ​ទំពាំង‌បាយជូរ​វិល​មកប្រឡេះ​ផ្លែ​ដែល​នៅ​សល់»។

10. តើ​ខ្ញុំ​ត្រូវ​និយាយ​ទៅ​កាន់​នរណាតើ​នរណា​ជួយ​ពន្យល់​ពួក​គេ​ឲ្យ​ស្ដាប់​ខ្ញុំដ្បិត​ពួក​គេ​ធ្វើ​ជា​ថ្លង់ហើយ​មិន​អាច​យក​ចិត្ត​ទុក​ដាក់​ស្ដាប់​បាន​ទេ។ពេល​ខ្ញុំ​នាំ​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់​មក​ប្រាប់ពួក​គេ​បែរ​ជា​នាំ​គ្នា​សើច​ចំអកគឺ​ពួក​គេ​មិន​ចូល​ចិត្ត​ឮ​ឡើយ។

11. ឃើញ​ដូច្នេះ ខ្ញុំ​ខឹង​ជំនួស​ព្រះ‌អម្ចាស់ខ្ញុំ​ទប់​ចិត្ត​លែង​បាន​ទៀត​ហើយ។«ចូរ​ជះ​កំហឹង​នេះ​ទៅ​លើ​ក្មេងៗ​នៅ​តាម​ផ្លូវព្រម​ទាំង​ជះ​ទៅ​លើ​ក្រុម​យុវជន​ផងដ្បិត​មនុស្ស​ប្រុស​ស្រី និង​មនុស្ស​ចាស់​ជរានឹង​ត្រូវ​ខ្មាំង​សត្រូវ​នាំ​យក​ទៅ។

12. ពេល​ណា​យើង​ដាក់​ទោស​អ្នក​ស្រុក​នេះផ្ទះ​របស់​គេ​នឹង​ត្រូវ​អ្នក​ផ្សេង​មក​រស់​នៅហើយ​ចម្ការ និង​ប្រពន្ធ​របស់​គេក៏​នឹង​បាន​ទៅ​ជា​កម្មសិទ្ធិ​របស់​អ្នក​ផ្សេង​ដែរ- នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។

13. ពួក​គេ​ទាំង​អស់​គ្នាចាប់​តាំង​ពី​អ្នក​តូច​រហូត​ដល់​អ្នក​ធំគិត​តែ​ពី​ស្វែង​រក​ប្រយោជន៍​ផ្ទាល់​ខ្លួនទាំង​ព្យាការី ទាំង​បូជា‌ចារ្យសុទ្ធ​តែ​ជា​អ្នក​បោក​ប្រាស់។

14. ពួក​គេ​មិន​ឈឺ‌ឆ្អាល​នឹង​មហន្ត‌រាយនៃ​ប្រជា‌រាស្ត្រ​របស់​យើង​ទេ។ពួក​គេ​និយាយ​ពី «សន្តិ‌ភាព! សន្តិ‌ភាព!»តែ​គ្មាន​សន្តិ‌ភាព​ទាល់​តែ​សោះ!

15. ពួក​គេ​គួរ​តែ​អៀន​ខ្មាស​ចំពោះ​អំពើ​ព្រៃ‌ផ្សៃដែល​ខ្លួន​បាន​ប្រព្រឹត្ត។ប៉ុន្តែ ពួក​គេ​មាន​មុខ​ក្រាស់ មិន​ចេះ​ខ្មាស។ហេតុ​នេះ​ហើយ​បាន​ជា​ពួក​គេ​ត្រូវ​វិនាសជា​មួយ​អស់​អ្នក​ដែល​ត្រូវ​វិនាសនៅ​ថ្ងៃ​ដែល​យើង​វិនិច្ឆ័យ​ទោស​ពួក​គេពួក​គេ​នឹង​ត្រូវ​ដួល​ជា​មិន​ខាន»- នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។

16. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ទៀត​ថា:«ចូរ​ឈប់​មួយ​សន្ទុះ ហើយ​ពិចារណា​មើល៍ចូរ​រំពឹង​គិត​អំពី​មាគ៌ា​ជំនាន់​ដើមដើម្បី​ឲ្យ​ដឹង​ថា តើ​មាគ៌ា​ណា​ជា​មាគ៌ា​ល្អរួច​នាំ​គ្នា​ដើរ​តាម​មាគ៌ា​នោះ​ទៅចិត្ត​របស់​អ្នក​រាល់​គ្នា​នឹង​បាន​ស្ងប់។ប៉ុន្តែ ពួក​គេ​ឆ្លើយ​មក​វិញ​ថា:“យើង​ខ្ញុំ​មិន​ដើរ​តាម​ផ្លូវ​នោះ​ទេ!”។

យេរេមា 6