19. ផែនដីអើយ ចូរស្ដាប់! យើងនឹងធ្វើឲ្យប្រជារាស្ត្រនេះរងទុក្ខវេទនាដែលជាលទ្ធផលនៃគំនិតអាក្រក់របស់ពួកគេដ្បិតពួកគេពុំបានត្រងត្រាប់ស្ដាប់ពាក្យរបស់យើងទេពួកគេក៏មើលងាយក្រឹត្យវិន័យរបស់យើងដែរ។
20. តើយើងត្រូវការឲ្យអ្នករាល់គ្នាយកធូបពីស្រុកសេបា និងយកគ្រឿងក្រអូបពីស្រុកឆ្ងាយមកថ្វាយយើងឬ?យើងមិនព្រមទទួលតង្វាយដុតរបស់អ្នករាល់គ្នាទេហើយយើងក៏មិនពេញចិត្តនឹងយញ្ញបូជារបស់អ្នករាល់គ្នាដែរ»។
21. ព្រះអម្ចាស់មានព្រះបន្ទូលទៀតថា:«ហេតុនេះ យើងនឹងដាក់ថ្មធ្វើជាឧបសគ្គនៅចំពោះមុខប្រជាជននេះជាថ្មដែលនាំឲ្យគេជំពប់ដួលហើយវិនាសទាំងឪពុក ទាំងកូនទាំងញាតិសន្ដាន ទាំងអ្នកដែលនៅជិតខាង»។
22. ព្រះអម្ចាស់មានព្រះបន្ទូលថា:«មើល៍! មានកងទ័ពមកពីទិសខាងជើងប្រជាជាតិមួយដែលជាមហាអំណាចចេញដំណើរពីទីដាច់ស្រយាលនៃផែនដី
23. ពួកគេលើកធ្នូ លើកលំពែងឡើងពួកគេសាហាវណាស់ ឥតមានចិត្តមេត្តាទេសន្ធឹកទ័ពរបស់ពួកគេលាន់ឮដូចសន្ធឹកសមុទ្រពួកគេជិះសេះមកហើយតំរៀបគ្នាជាក្បួនទ័ពដើម្បីវាយលុកក្រុងស៊ីយ៉ូន!»
24. «យើងខ្ញុំបានឮដំណឹងនេះយើងខ្ញុំក៏ទន់ដៃទន់ជើង ភ័យតក់ស្លុតនិងឈឺចាប់ដូចស្ត្រីកំពុងសម្រាលកូន។
25. កុំចេញទៅស្រែចម្ការ កុំចេញទៅតាមផ្លូវដ្បិតខ្មាំងសត្រូវកាន់ដាវចាំនៅទីនោះ!ការព្រឺខ្លាចស្ថិតនៅគ្រប់ទីកន្លែង»។