18. ហេតុនេះ ប្រជាជាតិទាំងឡាយអើយ ចូរស្ដាប់!ចូរដឹងថា នឹងមានហេតុការណ៍មួយកើតឡើងចំពោះប្រជារាស្ត្រនេះ។
19. ផែនដីអើយ ចូរស្ដាប់! យើងនឹងធ្វើឲ្យប្រជារាស្ត្រនេះរងទុក្ខវេទនាដែលជាលទ្ធផលនៃគំនិតអាក្រក់របស់ពួកគេដ្បិតពួកគេពុំបានត្រងត្រាប់ស្ដាប់ពាក្យរបស់យើងទេពួកគេក៏មើលងាយក្រឹត្យវិន័យរបស់យើងដែរ។
20. តើយើងត្រូវការឲ្យអ្នករាល់គ្នាយកធូបពីស្រុកសេបា និងយកគ្រឿងក្រអូបពីស្រុកឆ្ងាយមកថ្វាយយើងឬ?យើងមិនព្រមទទួលតង្វាយដុតរបស់អ្នករាល់គ្នាទេហើយយើងក៏មិនពេញចិត្តនឹងយញ្ញបូជារបស់អ្នករាល់គ្នាដែរ»។
21. ព្រះអម្ចាស់មានព្រះបន្ទូលទៀតថា:«ហេតុនេះ យើងនឹងដាក់ថ្មធ្វើជាឧបសគ្គនៅចំពោះមុខប្រជាជននេះជាថ្មដែលនាំឲ្យគេជំពប់ដួលហើយវិនាសទាំងឪពុក ទាំងកូនទាំងញាតិសន្ដាន ទាំងអ្នកដែលនៅជិតខាង»។
22. ព្រះអម្ចាស់មានព្រះបន្ទូលថា:«មើល៍! មានកងទ័ពមកពីទិសខាងជើងប្រជាជាតិមួយដែលជាមហាអំណាចចេញដំណើរពីទីដាច់ស្រយាលនៃផែនដី
23. ពួកគេលើកធ្នូ លើកលំពែងឡើងពួកគេសាហាវណាស់ ឥតមានចិត្តមេត្តាទេសន្ធឹកទ័ពរបស់ពួកគេលាន់ឮដូចសន្ធឹកសមុទ្រពួកគេជិះសេះមកហើយតំរៀបគ្នាជាក្បួនទ័ពដើម្បីវាយលុកក្រុងស៊ីយ៉ូន!»
24. «យើងខ្ញុំបានឮដំណឹងនេះយើងខ្ញុំក៏ទន់ដៃទន់ជើង ភ័យតក់ស្លុតនិងឈឺចាប់ដូចស្ត្រីកំពុងសម្រាលកូន។
25. កុំចេញទៅស្រែចម្ការ កុំចេញទៅតាមផ្លូវដ្បិតខ្មាំងសត្រូវកាន់ដាវចាំនៅទីនោះ!ការព្រឺខ្លាចស្ថិតនៅគ្រប់ទីកន្លែង»។
26. ប្រជាជនរបស់យើងអើយចូរស្លៀកបាវ ហើយអង្គុយក្នុងផេះរួចនាំគ្នាកាន់ទុក្ខ ដូចគេកាន់ទុក្ខកូនតែមួយគត់ដែលស្លាប់នោះទៅ!ចូរនាំគ្នាយំសោកសង្រេងយ៉ាងខ្លាំងទៅដ្បិតមេបំផ្លាញមកវាយប្រហារអ្នករាល់គ្នាពុំឲ្យដឹងខ្លួនជាមុនឡើយ!
27. «យេរេមាអើយ យើងបានតែងតាំងអ្នកឲ្យល្បងលមើលប្រជាជនរបស់យើងដូចជាងសាកល្បងលោហធាតុគឺយើងឲ្យអ្នកសង្កេត និងល្បងលមើលមាគ៌ារបស់ពួកគេ»។
28. «ពួកគេចូលចិត្តនិយាយមួលបង្កាច់មានចិត្តរឹងរូស ដូចលង្ហិន និងដែកថែបដែលពុំអាចពត់បានឡើយគឺពួកគេប្រព្រឹត្តអំពើអាក្រក់គ្រប់ៗគ្នា!
29. ធម្មតា ភ្លើងដែលគេសប់យ៉ាងក្ដៅអាចបន្សុទ្ធលោហធាតុបានរីឯប្រជាជននេះវិញគ្មាននរណាអាចបន្សុទ្ធបានទេព្រោះអំពើអាក្រក់ស្ថិតជាប់នឹងពួកគេជានិច្ច។
30. គេហៅអ្នកទាំងនោះថា “ប្រាក់គ្មានតម្លៃ”ដ្បិតព្រះអម្ចាស់មិនទទួលពួកគេទេ!»។