11. ឃើញដូច្នេះ ខ្ញុំខឹងជំនួសព្រះអម្ចាស់ខ្ញុំទប់ចិត្តលែងបានទៀតហើយ។«ចូរជះកំហឹងនេះទៅលើក្មេងៗនៅតាមផ្លូវព្រមទាំងជះទៅលើក្រុមយុវជនផងដ្បិតមនុស្សប្រុសស្រី និងមនុស្សចាស់ជរានឹងត្រូវខ្មាំងសត្រូវនាំយកទៅ។
12. ពេលណាយើងដាក់ទោសអ្នកស្រុកនេះផ្ទះរបស់គេនឹងត្រូវអ្នកផ្សេងមករស់នៅហើយចម្ការ និងប្រពន្ធរបស់គេក៏នឹងបានទៅជាកម្មសិទ្ធិរបស់អ្នកផ្សេងដែរ- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
13. ពួកគេទាំងអស់គ្នាចាប់តាំងពីអ្នកតូចរហូតដល់អ្នកធំគិតតែពីស្វែងរកប្រយោជន៍ផ្ទាល់ខ្លួនទាំងព្យាការី ទាំងបូជាចារ្យសុទ្ធតែជាអ្នកបោកប្រាស់។
14. ពួកគេមិនឈឺឆ្អាលនឹងមហន្តរាយនៃប្រជារាស្ត្ររបស់យើងទេ។ពួកគេនិយាយពី «សន្តិភាព! សន្តិភាព!»តែគ្មានសន្តិភាពទាល់តែសោះ!
15. ពួកគេគួរតែអៀនខ្មាសចំពោះអំពើព្រៃផ្សៃដែលខ្លួនបានប្រព្រឹត្ត។ប៉ុន្តែ ពួកគេមានមុខក្រាស់ មិនចេះខ្មាស។ហេតុនេះហើយបានជាពួកគេត្រូវវិនាសជាមួយអស់អ្នកដែលត្រូវវិនាសនៅថ្ងៃដែលយើងវិនិច្ឆ័យទោសពួកគេពួកគេនឹងត្រូវដួលជាមិនខាន»- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។