1. «កូនចៅបេនយ៉ាមីនអើយចូររត់ចេញពីក្រុងយេរូសាឡឹមទៅ!ចូរផ្លុំត្រែនៅតូអាចូរលើកទង់សញ្ញានៅបេតហាកេរែមដ្បិតមហន្តរាយ និងទុក្ខវេទនាកំពុងតែមកពីទិសខាងជើង។
2. ក្រុងស៊ីយ៉ូនដ៏ស្អាត និងល្អប្រណីតមុខជាត្រូវវិនាសហើយ!
3. ខ្មាំងសត្រូវកំពុងតែដើរមករកក្រុងស៊ីយ៉ូនដូចពួកគង្វាលមកជាមួយហ្វូងសត្វរបស់ខ្លួនគេនឹងបោះជំរំព័ទ្ធជុំវិញក្រុងនេះម្នាក់ៗនឹងរឹបអូសយកតាមចំណែករៀងៗខ្លួន។
4. ពួកគេស្រែកថា: “ចូរវាយសម្រុកក្រុងនេះចូរក្រោកឡើង យើងវាយលុកទាំងថ្ងៃត្រង់!ប៉ុន្តែ គួរឲ្យស្ដាយណាស់ព្រោះថ្ងៃកាន់តែទាបទៅៗហើយយប់ក៏កាន់តែងងឹតទៅៗដែរ!
5. ក្រោកឡើង! យើងវាយលុកទាំងយប់ក៏បានយើងបំផ្លាញវិមានដ៏ស្កឹមស្កៃរបស់ក្រុងនេះ”»។
6. ព្រះអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូលថា:«ចូរនាំគ្នាកាប់ដើមឈើហើយសង់ប៉មឲ្យខ្ពស់ដើម្បីវាយលុកក្រុងយេរូសាឡឹម!ត្រូវតែដាក់ទោសក្រុងនេះព្រោះនៅក្នុងទីក្រុងមានសុទ្ធតែការជិះជាន់។
7. អំពើអាក្រក់ហូរចេញពីក្រុងនេះដូចទឹកហូរចេញពីប្រភពទឹក។ក្នុងទីក្រុងមានឮនិយាយតែអំពើឃោរឃៅនិងការបំផ្លិចបំផ្លាញ។ការឈឺចុកចាប់ និងស្នាមរបួសស្ថិតនៅក្រោមក្រសែភ្នែករបស់យើងជានិច្ច។
8. យេរូសាឡឹមអើយ ចូរទទួលមេរៀននេះទៅក្រែងលោយើងដកខ្លួនលែងរវីរវល់នឹងអ្នកហើយធ្វើឲ្យអ្នកវិនាសអន្តរាយក្លាយទៅជាទឹកដីដែលគ្មាននរណារស់នៅ»។
9. ព្រះអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូលថា:«ខ្មាំងសត្រូវនឹងប្រឡេះជនជាតិអ៊ីស្រាអែលដែលនៅសេសសល់ដូចគេបេះផ្លែទំពាំងបាយជូរទាល់តែអស់គឺគេនឹងមកសាជាថ្មីដូចអ្នកបេះផ្លែទំពាំងបាយជូរវិលមកប្រឡេះផ្លែដែលនៅសល់»។