យេរេមា 52:1-6 Khmer Standard Version (KHSV)

1. ពេល​ព្រះ‌បាទ​សេដេ‌គា​ឡើង​សោយ​រាជ្យ ទ្រង់​មាន​ជន្មាយុ​ម្ភៃ​មួយ​ព្រះ‌វស្សា ទ្រង់​សោយ​រាជ្យ​បាន​ដប់​មួយ​ឆ្នាំ​នៅ​ក្រុង​យេរូ‌សាឡឹម។ មាតា​របស់​ស្ដេច​មាន​នាម​ថា ហាមូ‌ថាល់ ជា​កូន​របស់​លោក​យេរេមា ដែល​ជា​អ្នក​ស្រុក​លីប‌ណា។

2. ព្រះ‌បាទ​សេដេ‌គា​ប្រព្រឹត្ត​អំពើ​អាក្រក់​គ្រប់​បែប​យ៉ាង ទាស់​នឹង​ព្រះ‌ហឫទ័យ​ព្រះ‌អម្ចាស់ ដូច​ព្រះ‌បាទ​យេហូ‌យ៉ាគីម​ដែរ។

3. ព្រះ‌អម្ចាស់​ទ្រង់​ព្រះ‌ពិរោធ​ចំពោះ​ក្រុង​យេរូ‌សាឡឹម និង​ស្រុក​យូដា ព្រោះ​តែ​អំពើ​ដែល​គេ​ប្រព្រឹត្ត រហូត​ទាល់​តែ​ព្រះ‌អង្គ​បោះ​បង់​ចោល​ពួក​គេ​ឆ្ងាយ​ពី​ព្រះ‌ភ័ក្ត្រ​របស់​ព្រះ‌អង្គ។នៅ​គ្រា​នោះ ព្រះ‌បាទ​សេដេ‌គា​បាន​បះ‌បោរ​ប្រឆាំង​នឹង​ស្ដេច​ស្រុក​បាប៊ី‌ឡូន។

4. ក្នុង​ឆ្នាំ​ទី​ប្រាំ​បួន​នៃ​រជ្ជកាល​ព្រះ‌បាទ​សេដេ‌គា នៅ​ថ្ងៃ​ទី​ដប់​នៃ​ខែ​ទី​ដប់ ព្រះ‌ចៅ​នេប៊ូ‌ក្នេសា​ជា​ស្ដេច​ស្រុក​បាប៊ី‌ឡូន លើក​ទ័ព​ទាំង​មូល​មក​វាយ​ក្រុង​យេរូ‌សាឡឹម។ ពួក​គេ​បោះ​ទ័ព និង​លើក​ទួល​ព័ទ្ធ​ជុំ‌វិញ​ក្រុង​យេរូ‌សាឡឹម។

5. ពួក​គេ​ឡោម‌ព័ទ្ធ​ក្រុង​នេះ រហូត​ដល់​ឆ្នាំ​ទី​ដប់​មួយ​នៃ​រជ្ជកាល​ព្រះ‌បាទ​សេដេ‌គា។

6. នៅ​ថ្ងៃ​ទី​ប្រាំ​បួន​នៃ​ខែ​ទី​បួន ពេល​ដែល​ទុរ្ភិក្ស​កើត​មាន​យ៉ាង​ខ្លាំង​នៅ​ក្នុង​ទីក្រុង ប្រជា‌ជន​ក្នុង​ក្រុង​លែង​មាន​អាហារ​បរិភោគ​ទៀត​នោះ

យេរេមា 52