50. អស់អ្នកដែលគេចផុតពីមុខដាវអើយចូររត់ទៅចុះ កុំឈប់ឲ្យសោះចូរគិតដល់ព្រះអម្ចាស់ពីចម្ងាយហើយនឹកដល់ក្រុងយេរូសាឡឹមជានិច្ច!
51. ពួកយើងធ្លាប់អាម៉ាស់នៅពេលឮខ្មាំងសត្រូវជេរប្រមាថពួកយើងបានបាក់មុខនៅពេលសាសន៍ដទៃនាំគ្នាចូលក្នុងទីសក្ការៈនៃព្រះដំណាក់របស់ព្រះអម្ចាស់។
52. «ហេតុនេះហើយបានជានៅគ្រាខាងមុខយើងនឹងដាក់ទោសព្រះក្លែងក្លាយរបស់ជនជាតិបាប៊ីឡូនហើយអ្នករបួសនឹងថ្ងូរពាសពេញក្នុងស្រុកគេ- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
53. ទោះបីបាប៊ីឡូនលើកខ្លួនឡើងដល់មេឃទោះបីពួកគេសង់បន្ទាយយ៉ាងខ្ពស់ៗក្ដីក៏យើងនឹងចាត់អ្នកបំផ្លាញឲ្យនាំគ្នាមកប្រហារក្រុងនេះដែរ»- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
54. មានសម្រែកលាន់ឮឡើងពីក្រុងបាប៊ីឡូនហើយសំឡេងមហន្តរាយលាន់ឮឡើងពីស្រុកខាល់ដេ
55. ដ្បិតព្រះអម្ចាស់កម្ទេចក្រុងបាប៊ីឡូនព្រះអង្គធ្វើឲ្យសម្រែកលាន់ឮក្នុងក្រុងនេះប្រែទៅជាស្ងាត់ជ្រងំកងទ័ពដែលមានសូរសន្ធឹកដូចមហាសាគរនាំគ្នាវាយលុកក្រុងនេះដោយសម្រែកទ្រហឹងអឺងអាប់។
56. ពិតមែនហើយ មេបំផ្លាញមកវាយលុកក្រុងបាប៊ីឡូនទាហានដ៏អង់អាចរបស់ក្រុងនេះធ្លាក់ទៅក្នុងកណ្ដាប់ដៃរបស់ខ្មាំងធ្នូរបស់ពួកគេត្រូវបាក់។ ព្រះអម្ចាស់ជាព្រះដែលតែងតែសងទៅមនុស្សតាមអំពើដែលម្នាក់ៗប្រព្រឹត្ត។
57. «យើងនឹងបង្អកមន្ត្រី អ្នកប្រាជ្ញ ចៅហ្វាយខេត្ត ទេសាភិបាល និងទាហានដ៏អង់អាចរបស់ពួកគេ ឲ្យស្រវឹង។ ពួកគេដេកលក់រហូតលែងភ្ញាក់ទៀត» - នេះជាព្រះបន្ទូលរបស់ព្រះមហាក្សត្រ ដែលមាននាមថាព្រះអម្ចាស់នៃពិភពទាំងមូល។